ភ្នំពេញ៖ ក្រុមហ៊ុន CP ALL បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងពង្រីកប្រតិបត្តិការអាជីវកម្ម ទៅកាន់ប្រទេសកម្ពុជា និងឡាវ តាមផែនការគ្រោងទុក ហើយកន្លងទៅក្រុមហ៊ុន CP All ដែលជាប្រតិបត្តិករទទួលបានសិទ្ធិផ្តាច់មុខបើកហាងទំនិញ 7-Eleven នៅក្នុងតំបន់ បានផ្អាកផែនការរបស់ខ្លួនក្នុងការបើកដំណើរការហាងទំនិញ 7-Eleven នៅក្នុងប្រទេសឡាវ និងប្រទេសកម្ពុជា ដោយសារតែវិបត្តិ Covid-19។
ក្រុមហ៊ុន CP ALL (ខេមបូឌា) និងក្រុមហ៊ុន CP All (ប្រទេសឡាវ) ត្រូវបានផ្តល់សិទ្ធិផ្តាច់មុខ សម្រាប់ការបង្កើតនិងប្រតិបត្តិការហាងទំនិញ 7-Eleven ក្នុងរយៈពេល ៣០ ឆ្នាំ។
ប្រតិបត្តិការនៅប្រទេសថៃរបស់ក្រុមហ៊ុន CP All កំពុងរៀបចំផែនការបើកសាខាចំនួន ៧០០ កន្លែងផ្សេងទៀតនៅក្នុងប្រទេសថៃក្នុងឆ្នាំនេះ ដែលក្នុងនោះមាន ៥១៣ ត្រូវបានបើកនៅខែកញ្ញា។ បច្ចុប្បន្នក្រុមហ៊ុននេះដំណើរការហាង 7-Eleven សរុបចំនួន ១២.២២៥ នៅក្នុងប្រទេសថៃ។
ក្រុមហ៊ុននឹងវិនិយោគ ១១,៥ពាន់លានបាត ទៅ១២ពាន់លានបាតនៅឆ្នាំនេះ ដើម្បីបើកម៉ាតថ្មីៗ ជួសជុលម៉ាត ដែលមានស្រាប់ និងបើកដំណើរការគម្រោងថ្មីៗ៕