ក្រសួងអប់រំ យុវជន និងកីឡា នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២០បានប្រកាសជាផ្លូវការផ្អាកដំណើរការគ្រឹះស្ថានសិក្សាឯកជនជាបណ្តោះអាសន្នរយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះ។ ទន្ទឹមនឹងនេះដែរ សាលារៀនឯកជនអាចបន្តការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច លើកលែងតែថ្នាក់ទី១២ ដែលត្រូវបន្តការសិក្សាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលសម័យប្រឡងនៅថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០២០។
សូមជួយផ្សព្វផ្សាយអោយបានទូលំទូលាយនៅទូទាំងប្រទេស ខាងក្រោមនេះជាសេចក្តីជូនដំណឹងទាំងស្រុង៖