អំពើហិង្សាក្នុងការវាយប្រហារភេរវកម្មនៅតំបន់ កាស្មៀរ ដែលជាតំបន់ព្រំដែនជាប់គ្នារវាងប្រទេសឥណ្ឌា និងប៉ាគិស្ថាន ចាប់តាំងពីដើមសប្តាហ៍នេះ បានឆក់យកជីវិតមនុស្សរាប់សិបនាក់ ហើយភាពតានតឹងបានកើតឡើងរបស់ឥណ្ឌា និងប៉ាគិស្ថាន ។
មេដឹកនាំឥណ្ឌា បានព្រមានប៉ាគិស្ថានដោយចោទប្រកាន់ថា ប៉ាគិស្ថានចិញ្ចឹមក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជ្រុលនិយម Jaish-e-Mohammed ដែលមានមូលដ្ឋាននៅប៉ាគិស្ថាន ហើយមេដឹកនាំរបស់ប៉ាគិស្ថានក៏បានព្រមានឥណ្ឌាវិញដែរ ទាក់ទិននឹងការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាប់លាស់ ។
ភាពតានតឹងរវាងឥណ្ឌា និងប៉ាគិស្ថាន បានកើតឡើងនៅចំពេលដែលរជ្ជទាយាទរបស់ប្រទេសអារ៉ាប៊ី សាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman បានយាងទៅដល់ប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងដំណើរទស្សនកិច្ចពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ៕