ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ”តាមរយ:ក្រសួងកសិកម្ម ឧបត្ថម្ភថវិកាចំនួន ២00លានរៀលបម្រើឲ្យចលនាចិញ្ចឹមត្រីអណ្តែង និងកង្កែប

យោងតាមហ្វេសប៊ុកផ្លូវការរបស់លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះបានឲ្យដឹងថា សម្តេចតេជោហ៊ុន សែន តាមរយ:ក្រសួងកសិកម្ម ឧបត្ថម្ភថវិកាចំនួន២00លាន រៀល សម្រាប់បម្រើឲ្យចលនាចិញ្ចឹមត្រីអណ្តែង និងកង្កែប។

លោក វេង សាខុន បានបញ្ជាក់ថា ការផ្តល់នេះ ដើម្បីលើកទឹកចិត្ត និងជំរុញសន្ទុះអភិវឌ្ឍន៍វិស័យវារីវប្បកម្ម និងឈានទៅធ្វើអាជីវកម្មជាលក្ខណខ្នាតតូចតែម្តង ក្នុងទិសដៅធានាឲ្យបាននូវសន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូល។

ពិសេសការបង្កើតឱកាសការងារនៅជនបទក្នុងការចិញ្ចឹមត្រី កង្កែប និងចិញ្ចឹមសត្វក្នុងក្របខណ្ឌបច្ចេកទេសសាមញ្ញ ប្រើរយ:ពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលកម្រៃច្រើន និងជាពិសេសរក្សាបានស្ថានភាពប្រក្រតីនៃគន្លងជីវភាពថ្មីក្នុងអំឡុងពេលមានវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលនៅតែបន្តអូសបន្លាយនេះ។