ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ដើមឆ្នាំ២០១៩​ នេះជំងឺគ្រុនឈាមកើតឡើង​ជាង ១ពាន់ករណី​

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានឱ្យដឹងថា ជំងឺគ្រុនឈាមនៅដើមឆ្នាំ២០១៩នេះ គឺប្រហាក់ប្រហែលទៅនឹងស្ថានភាពនៅដើមឆ្នាំ២០១៨កន្លងទៅ ពោលគឺកើតឡើងចំនួនជាង ១ ០០០ករណី។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ករណីទាំងនោះកើតឡើងភាគច្រើននៅខេត្តកណ្តាល រាជធានីភ្នំពេញ កំពង់ស្ពឺ និងខេត្តសៀមរាបជាដើម។ ប៉ុន្តែ ស្ថានភាពករណីជំងឺគ្រុនឈាមដើមឆ្នាំនេះ គឺយើងអាចគ្រប់គ្រងបាន។

មន្ត្រីសុខាភិបាលរូបនេះ បានសំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ធ្វើ​យ៉ាងណា​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​និង​ជំងឺគ្រុនឈាម​ ដោយត្រូវលុបបំបាត់ជំរកដង្កូវទឹក នៅជុំវិញផ្ទះ ទីសាធារណៈនានា ព្រមទាំងការពារខ្លួនកុំឲ្យមូសខាំ។

ក្នុងករណីចេញរោគសញ្ញាជំងឺគ្រុនឈាម ដូចជា គ្រុនក្តៅខ្លាំង​ ឈឺក្បាល ឈឺក្រោយរង្វង់ភ្នែក ឈឺពោះ ក្អួត​ និងករណីខ្លះមានកន្ទួលក្រហមលើស្បែក ឬសញ្ញាហូរឈាម សូមទៅមន្ទីរពេទ្យជាបន្ទាន់ និងជៀសវាងការប្រើថ្នាំបញ្ចុះកំដៅ៕