លោកឧកញ៉ា អែល សារ៉ុម អគ្គនាយកក្រុមហ៊ុន K E P Group ព្រមទាំងក្រុមគ្រួសារ សូមសម្ដែងនូវអំណរសាទរប្រកបដោយក្ដីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុត និងសូមគោរពជូនសព្ទសាធុការពរជ័យ សិរីមហាមង្គលប្រកបដោយសេចក្ដីគោរពរាប់អាន ដ៏ជ្រាលជ្រៅបំផុតចំពោះ សម្ដេចសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជម្មាយុ៦៦ឆ្នាំឈានចូល ៦៧ឆ្នាំ(១៥ធ្នូ១៩៦៤-១៥ធ្នូ ២០២០)។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមសម្ដែងនូវមោទកភាព និងកោតសរសើរបំផុតចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានិងជាមាតាដ៏ឆ្នើមសម្រាប់ប្រជាជនកម្ពុជាយើងទូទាំងប្រទេស។
ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និង ទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់ សូមទទួលបានជោគជ័យលើគ្រប់ភារកិច្ច និងសូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕