លោក វណ្ណ សុខហេង ប្រធានសម្ព័ន្ធសមាគមន៍សហគ្រាស ខ្នាតតូច និងមធ្យម ប្រចាំខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ធនាគារ អេស អឹម អ៊ី (SME )ទទួលបានការគាំទ្រពីរដ្ឋាភិបាលយ៉ាងធំធេង ព្រោះ SME គ្រប់ដណ្តប់ស្ទើរ ៩០ ភាគរយ នៅទូទាំងប្រទេស ។
លោកវណ្ណ សុខហេង បន្តថាដូច្នេះ អាជីវកម្មខ្នាតធំគឺពុំសូវមាននោះទេ បើនិយាយពីការដួលរលំរបស់ SME គឺមានការដួលរលំច្រើន ប៉ុន្តែកន្លែងនីមួយៗ បុគ្គលិកក្រុមហ៊ុនមានត្រឹម ២០-៥០នាក់ប៉ុណ្ណោះ បើប្រៀបទៅនឹងក្រុមហ៊ុនផ្សេងមានដល់ទៅរាប់ពាន់នាក់ ប្រសិនជាដួលរលំនឹងអាចមានការខាត់បង់ខ្ពស់ ដូចនេះហើយ SME នៅតែអាចឈរជើងបន្តរទៅទៀតបាន។
លោក វណ្ណ សុខហេង បានបញ្ជាក់ថា រដ្ធាភិបាលសព្វថ្ងៃមានគោលនយោបាយ កាត់បន្ថយ់ប្រាក់ពន្ធដល់ (អេស អឹម អ៊ី)នេះជាឳកាសរបស់ យើងដើម្បីបង្កើនអាជីវកម្មបន្តទៀត។ ជាធម្មតាតម្រូវការក៏ច្រើន កត្តាទាំងនេះជំរុញឲ្យមាននាំចូលពីប្រទេសជិតខាងបន្ថែមទៀត ដូចនេះយើងត្រូវសហការគ្នារវាងរដ្ធាភិបាល និងវិស័យឯកជន។
លោកប្រធានបានឲ្យដឹងទៀតថា បើសិនជាយើងចង់លក់ចំណីអាហារ ពេលនោះ អតិថិជននឹងអាចគ្មានទំនុកចិត្តលើចំនីអាហារមួយចំនួន គ្មានអនាម័យ និងគ្មានគុណភាព ។ ដូចនេះយើងត្រូវព្យាយាមធានាបាននូវ គុណភាព អនាម័យ និងផាសុខភាព ដើម្បីកាត់បន្ថយការនាំចូលពីបរទេស។ យើងត្រូវប្រើវត្ថុធាតុដើមឲ្យបានច្រើន ជាជាងការនាំចេញដោយមិនទាន់បានកែច្នៃ។
គំនិតរបស់(អេស អឹម អ៊ី) យើងគប្បីចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុកឲ្យបានច្រើន វាអាចជួយបង្កើនការងារដល់ពលរដ្ធក្នុងស្រុក កាត់បន្ថយការចំណាក់ស្រុក។
លោកបាននិយាយថា (SME)គួរផ្តល់ប្រាក់កម្ចីដល់បុគ្គលដែលចង់ចូលរួមបង្កើតអាជីវកម្ម និងផ្ដល់ប្រាក់កម្ចីជាសហគមន៍គ្រប់គ្រង។