ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីននិង​ភរិយា បុត្រាបុត្រី ចៅប្រុសចៅស្រី សូមគោរពនិងអបអរសាទរជូន ចំពោះ​  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសថ្ងៃខួបកំណេីតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០

រដ្ឋលេខាធិការក្រសួងការពារជាតិ  យន្ត មីន  និង​ភរិយា បុត្រា បុត្រី  ចៅប្រុសចៅស្រី ព្រម​ទាំង​​សហការីក្រោម​ឱវាទទាំង​ សូមគោរពនិងអបអរសាទរជូន ចំពោះ​  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណេីតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០នេះ។
ខ្ញុំបាទ​​ យន្ត មីន​​ និងភរិយា សូមគោរពចូលរួមអបអរសាទរនិងសូមសម្តែងនូវការកោតសរសើរដ៏កក់ក្តៅជាទីបំផុត ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាមាតាគំរូនិង​​​ស្នេហាជាតិដ៏ឧត្តុង្គឧត្តម បានបរិច្ចាគអស់ពីកម្លាំងកាយ-ចិត្ត និងធនធានផ្ទាល់ខ្លួនចូលរួមក្នុងសកម្មភាព កសាងជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។
ជាការពិតកិត្តិនាមរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបានការកោតសរសើរ និងអំណរសាទរ ទាំងនៅលើឆាកជាតិ និងអន្តរជាតិ តាមរយៈ កាយវិការប្រកបដោយមនុស្សធម៌ សប្បុរសធម៌ដ៏ឧត្តុង្គឧត្តម ក្នុងការបម្រើប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា ក្នុងស្មារតីស្នេហាជាតិ មាតុភូមិ និងប្រជារាស្ត្រ។
នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមប្រសិទ្ធពរមហាបវរសួស្តី សិរីមង្គលគ្រប់ប្រការជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបានមហាជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ »