លោកលោក សេរី កុសល តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសចូលរួមបរិច្ចាគថវិកាចំនួន ១,០០០ ដុល្លារ សម្រាប់ចូលរួមទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩។
ការប្រកាសរបស់ លោក សេរី កុសល បានធ្វើឡើងបន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ថា កម្ពុជាកំពុងត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
សម្តេចបានបញ្ជាក់ថា ការទិញជាជំហានដំបូង នឹងមានចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។