ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាជ្ញាធរខេត្តកោះកុង ប្រើវិធានការរដ្ឋបាល រុះរើសំណង់អនាធិបតេយ្យសាងសង់ក្នុងតំបន់ការពារធម្មជាតិ

កោះកុង៖ លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង នៅថ្ងៃទទី១១ ខែមករា ឆ្នាំ២០២១ បានដឹកនាំកំលាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការសម្របសម្រួលពីលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង  និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចុះអនុវត្តវិធានការរដ្ឋបាល ចុះដកបង្គោលរបង រុះរើសំណង់ខ្ទមអនាធិបតេយ្យ និងដកហូតដើមឈើ ដែលបានដាំ បោះបង្គោល និងសាងសង់ដោយខុសច្បាប់ក្នុងឧទ្យានជាតិបុទុមសាគរ ស្ថិតក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង។

ក្រុមការងារបានអនុវត្តវិធានរុះរើបានចំនួន ១០ខ្ទម និងទ្រុងមាន់ចំនួន ០១ទ្រុង ក្នុងនោះរុះរើសំណង់ខ្ទមអនាធិបតេយ្យចំនួន ០៨ខ្ទម និងបានធ្វើកិច្ចសន្យាឲ្យម្ចាស់ផ្ទះរុះរើដោយខ្លួនឯងចំនួន ០២ខ្ទម (មានការស្នើសុំពីម្ចាស់ខ្ទម) និងបានដកហូតដើមឈើ និងបង្គោលរបងដែលបានដាំ និងបោះហ៊ុំព័ទ្ធដោយខុសច្បាប់ជាច្រើនដើម៕