ភ្នំពេញ៖ ដោយមើលឃើញពីសក្តានុពលលើវិស័យសំណង់ឈានមុខគេនៅកម្ពុជា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ក្រុមហ៊ុន ហ៊ួត ជា បានបើកសាខាថ្មីបន្ថែមទៀត នៅស្រុកអង្គស្នួល ខេត្តកណ្តាល ។
នេះជាសាខាទី៧៨ នៅទូទាំង២៥ រាជធានី ខេត្ត ក្រុង របស់ក្រុមហ៊ុន ហ៊ួត ជា ។ ទោះបីជំងឺកូវីដ១៩ មិនទាន់ស្រាកស្រាន្តក៏ដោយ ក្រុមហ៊ុន ហ៊ួត ជា នៅតែពង្រីកវិសាលភាពរបស់ខ្លួន បើកសម្ភោធសាខាថ្មី ដែលជាសាខាទី៧៨ មានលោក ជឹម ដា ជាម្ចាស់សាខា នៃក្រុមហ៊ុន ហ៊ួត ជា នៅស្រុកអង្គស្នួល ខេត្តកណ្តាល ៕