ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា​ និង​ ថៃ នឹងច្បាប់ស្តីពី «ស្តង់ដានីតិវិធីប្រតិបត្តិ សម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់»

ភ្នំពេញ៖គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអភិវឌ្ឍន៏សង្គម និងសន្តិសុខមនុស្សនៃរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃបានបើកកិច្ចប្រជុំតាមវីដេអូ (Conference Video) ស្តីអំពី”ស្តង់ដានីតិវិធីប្រតិបត្តិ សម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់” នៅថ្ងៃទី​១៨​ ខែមករា ឆ្នាំ​២០២១ ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៏ គ ជ.ប.ជ បានដឹកនាំសម្របសម្រួលដើម្បីធ្វើការកែរសម្រួល លើសេចក្តីព្រាងអនុស្សរណៈដែលមិនទាន់មានការឯកភាពគ្នា។

កិច្ចប្រជុំនេះនិងពិភាក្សាលម្អិតតាមខ្លឹមសារដែលមានចែងនៅក្នុងកថាខ័ណ្ឌ​ និមួយៗនៃ​ ព្រះរាជាណាចក្រកម្ពុជា​ និងរាជរដ្ឋាភិបាលថៃឡង់ដ៍​ ។

អញ្ជេីញចូលរួមកិច្ចប្រជុំតាមវីដេអូនេះ​ មាន​តំណាងក្រសួងការងារ ក្រសួងយុត្តិធម៌ ក្រសួងការបរទេសសហប្រតិបត្តិការអន្តរជាតិ និងអគ្គស្នងការរងនគរបាលជាតិ ​ និង អង្គការ​ IOM ៕