លោកដូ ណាល់ត្រាំគ្រោង នឹងចាកចេញពីសេតវិមាននៅម៉ោង ៨ ព្រឹកថ្ងៃពុធ បន្ទាប់ពីចេញការលើកលែងទោសទៅលើអ្នក ដែលលោកធ្លាប់ចោទប្រកាន់ប្រហែល ១០០ នាក់ ។
យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីដែលត្រូវចាកចេញ នឹងត្រូវរៀបចំពិធីលាគ្នានៅឯ Joint Base Andrews ក្នុងរដ្ឋ Maryland នៅព្រឹកនៃថ្ងៃស្បថចូលកាន់តំណែងរបស់លោក Joe Biden ។ បន្ទាប់មក លោក ត្រាំ នឹងចាកចេញពីរដ្ឋធានីរបស់ ប្រទេសនេះតាមយន្តហោះ Air Force One ហើយធ្វើដំណើរទៅកាន់រមណីយដ្ឋាន Mar-a-Lago របស់លោក នៅរដ្ឋផ្លរីដា មុនពេលអ្នកស្នងតំណែងរបស់គាត់ គឺលោក Biden ស្បថចូលកាន់តំណែង។
ជំនួយការសេតវិមាន ត្រូវបានគេរាយការណ៍ថា បានផ្ញើលិខិតអញ្ជើញសម្រាប់ ព្រឹត្តិការណ៍នេះដោយភ្ញៀវ បានណែនាំឱ្យមកដល់នៅចន្លោះម៉ោង ៦ និង ៧ ព្រឹក។ ព័ត៌មានលម្អិតជាក់លាក់ទាក់ទង នឹងពិធីនេះត្រូវបានគេនិយាយថា កំពុងស្ថិតក្នុងការពិចារណានៅឡើយ ប៉ុន្តែវាអាចរួមបញ្ចូលទាំង ពិធីហែរហមទង់ជ័យ និងកាំភ្លើងអបអរ ២១ ដើម។ អ្នកចូលរួមត្រូវបានអនុញ្ញាត ឱ្យនាំភ្ញៀវរហូតដល់ទៅ ៥ នាក់ប៉ុន្តែត្រូវបានណែនាំអោយពាក់ម៉ាស ។