ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកស្រីជូ ប៊ុនអេង៖ ជំរុញឲ្យពលរដ្ឋបង្កើនការផលិតផ្នែកកសិកម្ម ចិញ្ចឹមសត្វដើម្បីដោះស្រាយបញ្ហាជីវភាព នៅក្នុងដំណាក់កាល កូវីដ១៩

សៀមរាប ៖ ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រីអភិបាលរងខេត្តសៀមរាម ថ្នាក់ដឹកនាំអគ្គលេខាធិការរងអគ្គលេខាធិការដ្ឋាន គជបជ រួមនិងប្រធានអង្គការអាយអូអឹម អង្គការWHO អង្គការយូនីសេហ្វ អង្គការយូអិនអេហ្វភីអេ អង្គការធីភីអូ មន្រ្តីគម្រោងRCO បានចុះតាមដាន ត្រួតពិនិត្យការអនុវត្តផែនការគម្រោងរួមគ្នា រវាងរាជរដ្ឋាភិបាល និងយូអិន សម្រាប់ពលករទេសន្តរប្រវេសន៍ ក្នុងតំណាក់កាលកូវីដ-១៩ ជាមួយ មន្រ្តីអ្នកអនុវត្តគម្រោង នៅសាលាស្រុកក្រឡាញ់ ខេត្តសៀមរាប ។

លោកស្រីជូ ប៊ុនអេង បានឲ្យដឹងថា អង្គការដៃគូរអភិវឌ្ឍចុះមកត្រួតពិនិត្យការអនុវត្តគម្រោងរួមគ្នានេះ ដើម្បីសិក្សាស្វែងយល់ ពីលទ្ធផលនៃការអនុវត្តផែនការ និងបញ្ហាប្រឈមនានាដែលអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលពលករទេសន្តរប្រវេសន៍ ជួបប្រទះ ព្រមទាំងទទួលយកនៅសំនូមពរ ដែលមន្រ្តីអ្នកអនុវត្ត និងប្រជាពលរដ្ឋលើកឡើង ។

លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់ថា អាជ្ញាធរដែនដីត្រូវតាមដាន និងយកចិត្តទុកដាក់ពីបញ្ហាសំណូមពរនានាដែលពលករដ្ឋបានស្នើ និងឱ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម ការចិញ្ចឹមសត្វដើម្បីដោះស្រាយបញ្ហាជីវភាព ពិសេសនៅក្នុងដំណាក់កាលដែលប្រទេសយើងកំពុងតែកើតមានជំងឺ កូវីដ១៩ ។

លោកស្រីបញ្ជាក់ថា រាជរដ្ឋាភិបាល បានស្វះស្វែងគៀងគររកជំនួយឧបត្ថម្ភបន្ថែម ទៀតសម្រាប់ទ្រទ្រង់ដល់ផែនការអភិវឌ្ឍការងារ និងជំនាញបច្ចេកទេសផ្សេងៗ ទៅដល់បងប្អូនប្រជាពលរដ្ឋ៕