ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក តាំង សុខឃី ៖ ជនមានពិការភាពស្ថិតក្នុងសមាគមន៍តន្ត្រីសំនៀងជនពិការ ត្រូវឆ្នៃជីវិតដើម្បីអភិវឌ្ឍន៍ ខ្លួនឯង និងសង្គមជាតិ

ភ្នំពេញ៖ លោក តាំង សុខឃី អនុប្រធានកិតិ្តយស កាកបាទក្រហមកម្ពុជា ខេត្តកណ្តាល  បានចុះសួរសុខទុក្ខ និងសំណេះសំណាលក្មួយៗជាជនមានពិការភាពស្ថិតក្នុងសមាគមន៍តន្ត្រីសំនៀងជនពិការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

លោក តាំង សុខឃី បានមានប្រសាសន៍ថា សូមក្មួយៗកុំអស់សង្ឃឹម និងកុំទុកពេលវេលាឲ្យកន្លងផុតដោយឥតប្រយោជន៍ ត្រូវខិតខំក្រេបជញ្ជក់វិជ្ជា នូវគ្រប់ពហុជំនាញដើម្បីជាទុនសម្រាប់ចិញ្ចឹមជីវិតទៅថ្ងៃក្រោយ តាមគ្រប់កាល:ទេស: និងតម្រូវការចាំបាច់នៃទីផ្សារបានយ៉ាងងាយស្រួល ។

លោក សុខឃី  បានបន្តថា ក្មួយៗកុំអស់សង្ឃឹម យើងត្រូវប្រើប្រាស់ពេលវេលាដ៏មានតម្លៃខិតខំរៀនសូត្រគ្រប់ពហុជំនាញ ដើម្បីកែឆ្នៃជីវិតចូលរួមចំណែកអភិវឌ្ឍន៍ឲ្យកាន់តែមានប្រយោជន៍សម្រាប់ខ្លួនយើង គ្រួសារយើង សហគមន៍ និងសង្គមជាតិយើងទាំងមូល ៕