ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហគ្រាសខ្នាតតូចនិងមធ្យមកម្ពុជាជាង៩០% មិនទាន់បានចុះបញ្ជីផ្លូវការ

យោងតាមតួលេខពីក្រសួងឧស្សាហកម្មនិងសិប្បកម្មបានបង្ហាញថា បើគិតដល់ត្រឹមឆ្នាំ២០១៨កន្លងទៅនេះសហគ្រាសខ្នាតតូចនិងមធ្យមកម្ពុជា(SMEs)ជាង៩០% ហើយមិនទាន់បានចុះបញ្ជីផ្លូវការនៅក្រសួងឧស្សាហកម្មនិងសិប្បកម្ម។

របាយការណ៍ថ្មីៗពីក្រសួងឧស្សាហកម្មនិងសិប្បកម្មបានបង្ហាញឲ្យដឹងថា បច្ចុប្បន្ននេះក្នុងចំណោមសហគ្រាសជាង៥០ ម៉ឺន នៅទូទាំងប្រទេសកម្ពុជាមានត្រឹមតែជាង២ ម៉ឹនសហគ្រាសប៉ុណ្ណោះដែលបានចុះបញ្ជីជាផ្លូវការពីក្រសួងឧស្សាហកម្មនិងសិប្បកម្ម ហើយជាបញ្ហាប្រឈមមួយធ្វើឲ្យពួកគាត់មិនមានឱកាសច្រើនក្នុងការអភិវឌ្ឍន៍អាជីវកម្មទៅមុខបាន។

លោក លាង ឡេង អគ្គនាយកក្រុមហ៊ុនផលិតទឹកត្រី លាង ឡេង បានប្រសាសន៍ថា កន្លងមកហេតុផលចំពោះ(SME) មិនព្រមមកចុះបញ្ជីនៅក្រសួង មានចំនួនតិចតួចគឺបណ្តាលមកពីពួកគាត់ខ្លាចបង់ពន្ធជូនរដ្ឋជាបន្ទុកធ្ងន់ធ្ងរពេកនិងមិនដឹងថាពេលចុះបញ្ជីរួចទទួលបានផលមកវិញនោះទេ ប៉ុន្តែផ្ទុយទៅវិញក្នុងន័យនេះរាជរដ្ឋាភិបាលចង់លើស្ទួយ(SME)ខ្មែរទៅវិញទេ ធ្វើយ៉ាងឲ្យមានការរីកចម្រើនអាចអភិវឌ្ឍន៍ពីសហគ្រាសតូចទៅជាក្រុមហ៊ុនធំនិងស្តង់ដារថែមទៀតផង។

លើសពីនេះម្ចាស់សហគ្រាសខាងលើបានទទូចឲ្យម្ចាស់សហគ្រាសនៅកម្ពុជាប្រញាប់ឡើងមកចុះបញ្ជីតាមច្បាប់ឲ្យបានទាន់បេលនៅក្រសួងឧស្សាហកម្មនិងសិប្បកម្ម ដើម្បីធ្វើយ៉ាណាឲ្យពួកគាត់អនុវត្តឲ្យស្របទៅតាមច្បាប់ នឹងអាចឈានយកស្តង់ដារនាំចេញ សម្រាប់លើស្ទួយសេដ្ឋកិច្ចជាតិ។
សម្រាប់ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទេសរដ្ឋមន្រ្តីលោក ចម ប្រសិទ្ធ ធ្លាប់បានអះអាង ថា ចាប់ពីពេលនេះទៅ សហគ្រាសទាំងអស់ត្រូវដើរទៅមុខស្របទៅតាមបច្ចេកវិទ្យាទំទើបដើម្បីទទួលបាននូវផលចំនេញ ហើយបើសិនបន្តធ្វើអាជីវកម្មក្នុងរូបភាពលាក់បាំងបន្តទៀតនោះពិបាកក្នុងជួយពីរាជរដ្ឋាភិបាលកម្ពុជា។
បើតាមរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងសិប្បកម្ម ចំនួនសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជាដែលបានចុះបញ្ជីមានប្រមាណជាង២ ម៉ឺនតែប៉ុណ្ណោះ ក្នុងចំណោមជាង៥០ម៉ឺនសហគ្រានៅទូទាំងប្រទេស ហើយបញ្ហានេះក្រសួងនៅតែសំណូមពរឲ្យ(SME ) ទៅចុះបញ្ជីការនៅក្រសួងឲ្យបានឆាប់ ដើម្បីធានាបាននូវភាពជោគជ័យក្នុងអាជីវកម្មនិងអភិវឌ្ឍន៍ឈានឡើង៕