លោកឧកញ៉ាបណ្ឌិត អ៊ឹង ឃាង គ្រោងនឹងធ្វើពីធីភ្ជាប់ពាក្យជាមួយ សេដ្ឋីវ័យក្មេងម្នាក់ដ៍ស្រស់ស្អាតដែលមានគោរមងារជាឧកញ៉ាដូចគ្នា ហើយពិធីភ្ជាប់ពាក្យគ្រោងធ្វើនៅថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ ២០២១នេះ នៅភូមិគ្រឹះដ៍ស្កឹមស្កៃមួយ មុខក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជាប់ស្តុបចំការមន។
ពិធីនោះគេរំពឹងថា នឹងវត្តមានសេដ្ឋីកំពូលៗ ព្រមថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូប។
ម្ចាស់បុរីមួយមួយរូបដែលល្បីឈ្មោះនៅខេត្តសៀមរាប និងធ្លាប់បានប្រកាសផ្ដល់រង្វាន់រថយន្ត Rolls-Royce ១គ្រឿង ដល់អតិជនដែលទិញផ្ទះរបស់លោក ម្ចាស់បុរីនោះមានឈ្មោះថា លោកឧកញ៉ា បណ្ឌិត អ៊ឹង ឃាង ម្ចាស់ “បុរី ឃាង កលិកា” នៅចុងខែកុម្ភៈឆ្នាំ២០២១នេះ
កូននក្រមុំដែលនឹងក្លាយជាអនាគតឧត្ដមភរិយា របស់ឧកញ៉ាបណ្ឌិតរូបនេះស្ថិតក្នុងត្រកូលអភិជនលំដាប់កំពូលនៅក្នុងប្រទេសកម្ពុជា ដែលក្តោបក្ដាប់មុខជំនួញធំៗជាច្រើន។
ភរិយាលោកឧកញ៉ា គឺ ឧកញ៉ា តែ កលិកា គឺជាកូនស្រីរបស់លោកឧកញ៉ា តែ តាំងប៉ និង លោកជំទាវឧកញ៉ា ទឹម គីមហ៊ាង។
ក្រោយពីធ្វើពិធីភ្ជាប់ពាក្យរួច លោកឧកញ៉ា បណ្ឌិត អ៊ឹង ឃាង និង លោកជំទាវឧកញ៉ា តែ កលិកា គ្រោងរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី10,11 ខែ12ឆ្នាំ2021 ខាងមុខនេះ។
លោកឧកញ៉ា បណ្ឌិត អ៊ឹង ឃាង ម្ចាស់ “បុរី ឃាង កលិកា” ត្រូវបានគេស្គាល់ថា ជាសេដ្ឋីអចលនទ្រព្យល្បីឈ្មោះមួយរូប កន្លងមកធ្លាប់បានប្រកាសផ្ដល់រថយន្ត Rolls-Royce ១គ្រឿង ដល់អតិជនដែលទិញផ្ទះរបស់លោកនៅខេត្ត សៀមរាប ទល់មុខច្រកចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីក្បែរគម្រោងអភិវឌ្ឍន៍ទីក្រុងចិន១០០០ហិចតា (Airport City)។ គម្រោងរបស់លោកឧកញ៉ាបណ្ឌិតជាប្រភេទបុរី ផ្ទះអាជីវកម្មដែលមានទំហំធំជាងគេក្នុងខេត្តសៀមរាបសាងសង់ផ្ទះល្វែងនិងខុនដូទំនើប។