ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លំនៅដ្ឋានវីឡាប្រណិតរបស់បុរី ខេភី KP ម៉ន ដានី តាមបណ្តោយផ្លូវជាតិលេខ៣​សាងសង់ក្នុងតំបន់ដែលមានសក្តានុពល

ភ្នំពេញ៖ គម្រោងខ្នាតយក្សលំនៅដ្ឋានវីឡាប្រណិតរបស់បុរី ខេភី KP ម៉ន ដានី តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិភានសា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានប្រកាសបើកលក់ជាផ្លូវការ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

គម្រោងខ្នាតយក្សលំនៅដ្ឋានវីឡាប្រណិត ខេ ភី KP ម៉ន ដានី ដែលបានសាងសង់ លើផ្ទៃដី១២៥ហិកតា មានសាងសង់​ប្រភេទវីឡាទំនើបចំនួន៥០០០ខ្នង អមដោយ រុក្ខជាតិបៃតងស្រងាត់ ហ៊ុមព័ទ្ធដោយបឹង មានទីធ្លាហត្ថប្រាណលំហែកាយ ដែលពោ ពេញទៅដោយបរិយាកាសធម្មជាតិ មានហេដ្ឋារចនាសម័ន្ធពេញលេញ មានចំងាយ តែ១គីឡូម៉ែត្រពីផ្លូវក្រវ៉ាត់ក្រុងទី៣ និងមានចំងាយ២៩គីឡូម៉ែត្រពីរាជធាភ្នំពេញ ។ គម្រោងនេះចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។

ម្ចាស់លំនៅដ្ឋានវីឡា KP ម៉ន ដានី លោក ឃុនថាវង្ស ផងផាន់ និងលោកស្រី ម៉ន ដានី បានឲ្យដឹងថា ក្រុមហ៊ុនគ្រោងនឹងសាងសង់ឲ្យរួចរាល់ក្នុងរយះពេល៣ឆ្នាំ សម្រាប់វីឡា​ទាំង៥០០០ខ្នង ដោយចំណាយទុនវិនីយោគចំនួន២០លានដុល្លារអាមេរិក។

លោកស្រី ម៉ន ដានី បានបញ្ជាក់ថា ផ្ទះវីឡាចែកចេញជា២ប្រភេទគឺ វីឡាទោលខ្នាតតូច និងផ្ទះអាជីវកម្ម ។ វីឡាខ្នាតតូចមានទំហំ៨៤ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប១៦០ ម៉ែត្រការ៉េ ។ ផ្ទះអាជីវកម្ម មានទំហំ១២៥ម៉ត្រការ៉េ លើទំហំដីសរុប១៦០ម៉ែត្រការ៉េ។

លោកស្រីបានបញ្ជាក់ថា លំនៅដ្ឋានវីឡា ខេ ភី ម៉ន ដានី ភាគច្រើនស្ថិតក្នុងខណ្ឌ សែន សុខ ក្បែរវត្តភ្នៀត និងនៅខាក្រោយទីលានវាយកូនហ្គោលជិតផ្លូវទំនប់កប់ស្រូវ និងមួយចំនួនទៀតនៅខណ្ឌកំបូល ។ ដោយឡែកគម្រោងខ្នាតយក្សធំជាងគេពុំធ្លាប់មាននេះ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិភានសា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

សូមបញ្ជាក់ថា គម្រោងលំនៅដ្ឋានវីឡាប្រណិតKP ម៉ន ដានី សាងសង់នៅក្នុងតំបន់ដីដែលមានសក្តានុពល នៅជិតរោងចក្រ សាលារៀន មន្ទីរពេទ្យ  និងទីប្រជុំ ជន ជាពិសេសក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលងាយស្រួលក្នុងការធ្វើដំណើរចូលក្រុ បានឆាប់រហ័ស ៕