ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេច ទៀ បាញ់ បញ្ជាឲ្យយកគ្រូបង្រៀនទាហានម្នាក់មកធ្វើចត្តាឡីស័ក ក្រោយពីសង្ស័យឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានចេញបញ្ជាឲ្យយកគ្រូបង្រៀនទាហាន ម្នាក់ មកធ្វើចត្តាឡីស័កជាបន្ទាន់ ក្រោយពីសង្ស័យឆ្លងជំងឺកូវីដ-១៩។
តាមរយៈសារសំឡេងរបស់ សម្ដេច ទៀ បាញ់ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា «មានបញ្ហាមួយដែលសំ ខាន់ជាងគេបំផុតដោយសារវិជ្ជបណ្ឌិតម្នាក់គាត់បើកគ្លីនិច ហើយគាត់ព្យាបាលអ្នកកើតកូវីដ-១៩ហ្នឹង ហើយឥឡូវនឹង មានបញ្ហាធំបំផុត ដែលគាត់ទៅបង្រៀនពេទ្យយើង ទាំងកាំភ្លើងធំផង មនុស្សផង សាលាបច្ចេកទេសផង ពេទ្យទៅរៀន ទាំងប៉ុន្មាន ត្រូវដាក់ចត្តាឡីស័កទាំងអស់ មុនបង្អស់យកវិជ្ជបណ្ឌិតដែលបង្រៀនយកមកឃុំ ត្រួតពិនិត្យយកសំណាក់ ទៅពិនិត្យភ្លាមៗ»។
សម្ដេចបន្តទៀត​ថា «ប្រសិនបើគាត់ឆ្លងមែនទែនយើងកុនហើយ វិជ្ជបណ្ឌិតរបស់យើងទាំងអស់ គឺឥឡូវផ្អាកទាំងអស់ ធ្វើចត្តា ឡីស័កទាំងអស់ នៅកន្លែង កាំភ្លើងធំ នៅវិទ្យាស្ថានតេជោ នៅកន្លែងមួយចំនួនទៀត ទាំងអស់នឹងគឺយកដាក់ចត្តាឡី ស័កទាំងអស់»។
សម្ដេចបន្ដថា ការងារបន្ទាន់ត្រូវយកវិជ្ជបណ្ឌិតម្នាក់ ទៅធ្វើចត្តាឡីស័កជាមុនសិន ដើម្បីមានវិធានការបន្ដទៀត ហើយត្រូវធ្វើយ៉ាងត្រឹមត្រូវបំផុត។ សម្ដេចថា ត្រូវផ្អាកទាំងអស់កន្លែងដែលវិជ្ជបណ្ឌិតទៅបង្រៀន ដោយឡែកកន្លែងផ្សេងៗទៀត មិនជាប់ពាក់ព័ន្ធ ត្រូវដំណើរការជាធម្មតា។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៦៨នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៤៧៥នាក់ និងអ្នកជំងឺ ចំនួន៩៣នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ៕