ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ពេជ្រ ស្រស់«ក្នុងកាលៈទេសៈនេះ រាស្រ្តនិងរដ្ឋត្រូវសាមគ្គីគ្នាទប់ស្កាត់កូវីដ១៩ បើពុំនោះទេគឺរងគ្រោះទាំងអស់គ្នា»

ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានអះអាង​​លើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២២ កុម្ភៈ ថា ស្ថិតនៅក្នុងកាលៈទេសៈនេះ គឺរាស្រ្ត និងរដ្ឋត្រូវតែសាមគ្គីគ្នាឲ្យទៅជាធ្លុងមួយ ដើម្បីទប់ស្កាត់មេរោគ COVID-19 បើពុំនោះទេគឺរងគ្រោះទាំងអស់គ្នា ។

ការលើកឡើងរបស់លោកមេបក្សយុវជនបែបនេះ ធ្វើឡើងស្របពេលកម្ពុជាកំពុងតែឆ្លងរីករាលដាល ជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ដែលសម្ដេចតេជោ នាយករដ្ឋមន្ត្រីបានប្រសិទ្ធនាមថា ជាព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។

លោក ពេជ្រ ស្រស់បញ្ជាក់់ថា​​ «រដ្ឋទប់ស្កាត់ រាស្រ្តប្រតិបត្តិ ឈ្នះរោគ COVID-19 ស្ថិតនៅក្នុងកាលៈទេសៈនេះ គឺរាស្រ្តនិងរដ្ឋត្រូវតែសាមគ្គីគ្នាឲ្យទៅជាធ្លុងមួយ ដើម្បីទប់ស្កាត់មេរោគ COVID-19បើពុំនោះទេគឺរងគ្រោះទាំងអស់គ្នា»។

គិតត្រឹមព្រឹកថ្ងៃទី២៣ កុម្ភៈនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៩៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៥នាក់ និងអ្នកកំពុងព្យាបាលចំនួន ១១៦នាក់ព្រមទាំងឆ្លងចូលសហគមន៍ចំនួន៩៩នាក់ ៕