ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងអប់រំ ប្រកាសផ្អាករាល់កិច្ចប្រជុំ រយៈពេល ២សប្តាហ៍ បើមានប្រជុំ ត្រូវធ្វើតាមអនឡាញ

 

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ​ ស្តីពីវិធនាការសម្រាប់អង្គភាពក្រោមឱវាទក្រសួង ក្នុងព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ។

នេះយោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២៤ កុម្ភះឆ្នាំ២០២១។

ដើម្បីចូលរួមបង្ការ និងទប់ស្កាត់​ការរាតត្បាត​កូវីដ១៩ ពីអ្នកដែល​ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ទៅខេត្តដទៃទៀត និងយោងតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ក្រសួង​បានសម្រេចណែនាំ​ដល់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ គឺរាល់​បេសកកម្ម​ក្នុងប្រទេស ត្រូវ​ផ្អាករយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទទួលបានសេចក្តីណែនាំនេះតទៅ លើកលែងតែករណីចាំបាច់បំផុត និងត្រូវមានការយោល់ព្រមពីរដ្ឋមន្ត្រី។ ក្នុងនោះ រាល់កិច្ចប្រជុំ​ សិក្ខាសាលា វគ្គបំប៉ន និងវគ្គបណ្តុះបណ្តាល​ទាំងអស់ ត្រូវអនុវត្ត​តាម​បែបអនឡាញទាំងស្រុង​៕