ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្តល់បទពិសោធន៍ និងជំនាញការងារសន្តិសុខ ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

កំពង់ធំ ៖ រសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉ន និងផ្តល់បទពិសោធន៍ ជំនាញការងារសន្តិសុខ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

លោក ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានលើកឡើងថា វគ្គបំប៉ន និងផ្តល់បទពិសោធន៍ជំនាញការងារសន្តិសុខ បានរៀបចំឡើងរយៈពេលចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយមានសិក្ខាកាមជាកងកម្លាំងនគរបាលជាតិ នៃផែនសន្តិសុខ តាមបណ្តាអធិការដ្ឋានស្រុក-ក្រុងទាំង៨ និងតាមប៉ុសិ៍តទាំង​៨១ ទូទាំងខេត្តកំពង់ធំ ចំនួន១៥០នាក់ ស្រី៣នាក់។

លោក ឧត្តមសេនីយ៍ឯកបានបន្ថែមថា ការបំពាក់បំប៉ននេះ ស្របទៅតាមផែនការរបស់នាយកដ្ឋានកណ្តាលសន្តិសុខ បានដាក់ចេញនៅឆ្នាំ២០១៩ ក្នុងការរៀបចំវគ្គបំប៉នជំនាញសន្តិសុខនេះឲ្យបាន២៥រាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា៕