ភ្នំពេញ ៖ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហេដ្ឋារចនា សម្ព័ន្ធ គមនាគមន៍ និងទេសចរណ៍ នៃប្រទេសជប៉ុន។
លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានលើកពីឳកាសវិនិយោគ និងតម្រូវការលើវិស័យសំណង់នៅកម្ពុជា ក្នុងវេទិការសាធារណៈឯកជនលើកទី១ “ស្តីពីការអភិវឌ្ឍនគរូបនីកម្មកម្ពុជា-ជប៉ុន” ។
ការលើកពីឳកាសវិនិយោគ និងតម្រូវការលើវិស័យសំណង់នៅកម្ពុជា ពីសំណាក់លោកឧកញ៉ា លី ហួរ ក្នុងវេទិការសាធារណៈឯកជនលើកទី១ ពីការអភិវឌ្ឍន៍គរូបនីកម្មកម្ពុជា-ជប៉ុន ដោយវេទិកានេះ បានប្រារព្វធ្វើនៅសណ្ឋាគារកាំប៉ឌីយ៉ាណា ដែលមានអ្នកវិនិយោគមកពីជប៉ុនជាង៥០ក្រុមហ៊ុន និងអ្នកវិនិយោគកម្ពុជាជាង១០០ក្រុមហ៊ុន និងស្ថាប័នមួយចំនួនទៀតសរុបក្នុងវេទិកាមានជាង៣០០នាក់ បានចូលរួម៕