អ្នកនាំពាក្យកងកម្លាំងយោធារបស់ប្រទេសប៉ាគិស្ថាន ឧត្តមសេនីយ៍Asif Ghafoor បានប្រកាសថា កងទ័ពអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ប្រទេសឥណ្ឌាចំនួន ២ គ្រឿងលើតំបន់ កាស្មៀរ នៅថ្ងៃពុធនេះ ។ នេះយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Aljazeera របស់ប្រទេសកាតា ។
ឧត្តមសេនីយ៍ Major General Asif Ghafoor បានបន្តថា យន្តហោះចម្បាំងឥណ្ឌា ត្រូវបានបាញ់ធ្លាក់ទាំងពីរគ្រឿង ខណៈដែលយន្តហោះនោះបានហោះហើរចូលដែនអាកាសប៉ាគិស្ថាន និងប៉ុនប៉ងទម្លាក់គ្រាប់បែកលើទឹកដីប៉ាគិស្ថាន ។
ក្រោយពីទទួលបានដំណឹងនេះ រដ្ឋាភិបាលឥណ្ឌា បានសម្រេចបិទទ្វារអាកាសយានដ្ឋានចំនួន៥កន្លែងនៅក្បែរតំបន់ កាស្មៀរ ខណៈដែលប៉ាគិស្ថានគម្រាប់បាញ់ទម្លាក់យន្តហោះទាំងអស់របស់ឥណ្ឌា ដែលហោះហើរចូលដែនអាកាសប៉ាគិស្ថាន ៕