ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក គីម ជុងអ៊ុន អាចស្នាក់នៅវៀតណាម យូរជាងលោក ត្រាំ

 

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា ប្រមុខដឹកនាំកំពូលវ័យក្មេងរបស់កូរ៉េខាងជើង នឹងស្នាក់នៅប្រទេសវៀតណាមរហូតដល់ថ្ងៃសៅរ៍ ទី០១ ខែមីនា ឆ្នាំ២០១៩នេះ ក្រោយជំនួបចរចាជាលើកទីពីរជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុង ហាណូយ ។

ចំណែកលោក ត្រាំ នឹងចាកចេញពីវៀតណាមនៅថ្ងៃព្រហស្បតិ៍ទី២៨ ខែកុម្ភៈនេះ ក្រោយពីជួបពិភាក្សាជាមួយលោក គីម ជុងអ៊ុន ដែលតាមទំនងលោក ត្រាំ អាចនឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ។

នៅព្រឹកថ្ងៃពុធនេះ លោក គីម ជុងអ៊ុន និងទាំងលោក ដូណាល់ ត្រាំ មិនទាន់បានជួបគ្នាទេ ហើយមេដឹកនាំកំពូលទាំងពីរ ក៏មិនទាន់បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីណាមួយដែរ ប៉ុន្តែមេដឹកនាំទាំងពីរ នឹងទទួលទានអាហារពេលល្ងាចជុំគ្នានៅទីក្រុង ហាណូយ ៕