កំពត៖ លោក ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត និងជាប្រធាន គណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បានដឹក នាំកិច្ចប្រជុំគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដេីម្បីត្រួតពិនិត្យដីសម្បទានសង្គមកិច្ចនៅក្នុងភូមិសាស្រ្តខេត្តកំពត ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោក ជាវ តាយ បានស្នេីដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវត្រួតពិនិត្យមេីលលទ្ធភាពពាក់ព័ន្ធការគ្រប់គ្រងដីរដ្ឋ ដេីម្បីទុកសម្រាប់ដីសម្បទានសង្គមកិច្ចជូនដល់អតីតយុទ្ធជន។
លោកអភិបាលខេត្ត បានសំណូមពរដល់គណ:កម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តទាំងអស់ ត្រូវរួមគ្នាដោះស្រាយ និងរួមគ្នាទទួលខុសត្រូវ ដេីម្បីឲ្យការងារនេះទទួលបានលទ្ធផលល្អនៅពេលខាងមុខ៕