ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ផ្លូវជាតិលេខ៤៨ ទៅកាន់ខេត្តកោះកុងចាប់ផ្តើមនៅបើកការដ្ឋាន ក្នុងខែមិនានេះ

អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានមានប្រសាសន៍ថា ការពង្រីកផ្លូវជាតិលេខ៤៨ ជាបួនគន្លង ក្រោមជំនួយរបស់សាធារណៈរដ្ឋកូរ៉េ នឹងចាប់ផ្តើមនៅខែមិនានេះ បើសិនជាគ្មានការប្រែប្រួលអ្វីទេនោះ។

លោកស្រីអភិបាលបានមានប្រសាសន៍ថា កាលពីសប្តាហ៍មុនថា ក្រសួងសាធារណៈកា និងដឹកជញ្ជូនបានដេញថ្លៃក្រុមហ៊ុន ដើម្បីស្ថាបនាផ្លូវនេះរួចហើយ ដោយការពង្រីកផ្លូវនេះនឹងធ្វើនៅក្នុងខែមិនានេះ ប៉ុន្តែយ៉ាងណាក៏ដោយលោកស្រីមិនបញ្ជាក់ថា ក្រុមហ៊ុនណាជាអ្នកឈ្នះការដេញថ្លៃ សាងសង់និងពង្រីកផ្លូវដ៏សំខាន់នេះនៅឡើយទេ។

អភិបាលខេត្តខាងលើបន្តថា “ការពង្រីកផ្លូវជាតិលេខ ៤៨នេះ នឹងធ្វើឲ្យខេត្តកោះកុងកាន់តែរីកចម្រើន និងមានសក្តានុពលថែមទៀត ខណៈក្រុមហ៊ុនកាន់តែច្រើនបានមកវិនិយោគនៅក្នុងខេត្តមួយនេះ” ។

លោកស្រីបន្ថែមថា “នៅឆ្នាំ២០២០កន្លងមក បណ្តាខេត្តនានាមានការវិនិយោគធ្លាក់ចុះ តែការវិនិយោគលើសេវាកម្មបដិសណ្ឋារកិច្ចមានការកើនឡើង” ។

ការពង្រីកផ្លូវជាតិលេខ ៤៨ ត្រូវបានប្រកាសដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំឡុងពេលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីបុណ្យសមុទ្រកាលពីឆ្នាំ២០១៩ ដែលបានប្រារព្ធធ្វើនៅទីរួមខេត្តកោះកុង។