ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឲ្យដឹងថា ឆ្នាំ២០១៨កន្លងទៅការប្រមូលពន្ធបាន ២.៥០០ដុល្លារអាមេរិកកើនឡើងជាង៣២ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧កន្លងទៅ ។ពន្ធដែលប្រមូលបានច្រើនជាងគេគឺយានយន្តនិងគ្រឿងចក្ររហូតដល់៤៦ភាគរយ។
លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារគយនិងរដ្ឋាករប្រចាំឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៩នេះ។
លោក បានឲ្យដឹងទៀតថា សម្រាប់ឆ្នាំ២០១៨កន្លងទៅនេះចំណូលសរុបមានប្រមាណជាង១០ទ្រីលានរៀល (ប្រមាណ ២.៥០០ លានដុល្លារអាមេរិក) កើនឡើងជាង ៣២% ធៀបនឹង ឆ្នាំ២០១៧ហើយលទ្ធផលចំណូលនេះត្រូវប្រមាណជា១២១,៤% នៃផែនការឆ្នាំ ដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០១៨។
លោក គុណ ញឹប បានបញ្ជាក់ថា ប្រភពចំណូលពន្ធនិងអាករសំខាន់ៗមាន៖១.យានយន្តនិងគ្រឿងចក្របានដើរតួនាទីប្រមាណជិត៤៦% នៃចំណូលសរុប,២.ប្រេងឥន្ធនៈនិងថាមពលប្រមាណ២០%នៃចំណូលសរុបនិង៣.ទំនិញចម្រុះនិងគ្រឿងសំណង់មានសមាមាត្រប្រមាណជាង ៣៤%នៃចំណូលសរុប។
ទន្ទឹមនឹងការងារប្រមូលចំណូលចូលថវិកាជាតិបានលើសផែនការ។
រដ្ឋមន្ត្រីអូន ព័ន្ធមុនីរ័ត្ បានបញ្ជាក់បន្ថែមថា«បើទោះបីជាមានបញ្ហាប្រឈមនានា ដែលជាកត្តាប៉ះពាល់ដល់ប្រតិបត្តិការប្រមូលចំណូល និងលើកទឹកចិត្តឲ្យមន្ត្រីគយនិងរដ្ឋាករត្រូវខិតខំបន្ថែមទៀត សម្រាប់ការងារនាពេលខាងមុខ ជាពិសេសក្នុងបរិបទនៃកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលចាប់ពីដើមឆ្នាំ ២០១៩ នេះតទៅ»។
លោករដ្ឋមន្រ្តីបានណែនាំដល់មន្រ្តីគយទាំងអស់ត្រូវ
បន្តពង្រឹងនូវអភិបាលកិច្ចល្អក្នុងអង្គភាព និងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីគយនិងរដ្ឋាករ និងត្រូវប្រកាន់ខ្ជាប់អភិក្រម៥ ប្រការរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ផងដែរ៕