កំពង់ស្ពឺ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ ចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកបណ្តោះអាសន្ន នូវកម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំផ្សេងៗ។
ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី៕