ភ្នំពេញ៖ ដោយសារតែប្រជាពលរដ្ឋកាន់តែច្រើនឡើងៗនៅថ្ងៃទី១០ខែមីនានេះ គឺមាន រយ:ពេល២ថ្ងៃហើយដែលលោក ហៃ ស៊ីណា ( វឌ្ឍនា) អគ្គនាយកសារព័ត៌មាន ដេលីខ្មែរ និងសហការី ទើបបានចាក់វ៉ាក់សាំងកូវីដ ១៩ ស៊ីណូហ្វាម របស់ចិនរួចនៅវគ្គទី១ នៅរសៀលម៉ោង៤និង ៣០នាទីល្ងាចនេះនាមន្ទីពេទ្យកុមារជាតិ។
លោកបានថ្លែងបន្តទៀតថា ការចាក់នេះ ដោយឥតគិតថ្លៃ ឬលក់ក្នុងតម្លៃពិសេសណា មួយជូនកម្ពុជាក្នុងនាមមិត្តដែកថែប ។
លោក ហៃ ស៊ីណា ( វឌ្ឍនា) ក៏បានថ្លែងអំណរគុណចំពោះមិត្តចិន សហ រដ្ឋអាមេរិក និងប្រទេសជាមិត្តផ្សេងទៀត ព្រមទាំងអង្គការសុខភាពពិភព លោក (WHO) ក្នុងការជួយសម្របសម្រួឲ្យកម្ពុជាទទួលបានវ៉ាក់សាំង កូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិកម្ពុជា រដ្ឋាភិបាល ចិនបានផ្ដល់ជំនួយវ៉ាក់សាំង ស៊ីណូហ្វាមចំនួន១លានដុសដែលចំនួន ៦០ម៉ឺនដុសបានដឹកមកកម្ពុជា កាលពីថ្ងៃ៧កុម្ភៈ ខណៈ៤០ម៉ឺនដូសទៀតបំរុងមកដល់កម្ពុជា នៅមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ។