ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត ថោង ខុន ឧបត្ថម្ភថវិកាជាង ២ ម៉ឺនដុល្លារ សម្រាប់ប្រើប្រាស់ការងារធ្វើចត្តាឡីស័កនៅមូលដ្ឋានខេត្តកំពង់ធំ

កំពង់ធំ៖ ដើម្បីជួយសម្រួលដល់ការងាររៀបចំ និងគ្រប់គ្រងមណ្ឌលចត្តាឡីស័កនៅតាមមូលដ្ឋានខេត្តកំពង់ធំ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បាននាំយកថវិកាជាង ២ ម៉ឺនដុល្លារប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំ ដើម្បីទុកសម្រាប់ប្រើប្រាស់ក្នុងការងារធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋ ក៏ដូចជាពលករដែលមកពីប្រទេសថៃ។

នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លោកបណ្ឌិត ថោង ខុន រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងទេសចរណ៍ បាននាំថវិកាប្រគល់ជូនលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅមណ្ឌលចត្តាឡីស័កក្នុងវិទ្យាល័យ ហ៊ុន សែន ទ្រៀល និងប្រគល់ជូនលោក អ៊ួង សារឿន អភិបាលស្រុកបារាយណ៍ នៅវិទ្យាល័យ ជា ស៊ីម កំពង់ថ្ម។ បន្ទាប់មកលោករដ្ឋមន្ត្រី ថោង បានធ្វើដំណើរឆ្ពោះទៅទីរួមខេត្តកំពង់ធំ ដើម្បីប្រគល់ថវិកាជូនលោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅវិទ្យាល័យ ហ៊ុន សែន កំពង់ធំ។

សូមបញ្ជាក់ថា ថវិកាដែលប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំ មានចំនួន ១០,០០០ ដុល្លារអាមេរិក ដែលជាថវិការបស់លោកបណ្ឌិតផ្ទាល់។ រីឯថវិកាប្រគល់ជូនរដ្ឋបាលស្រុកបារាយណ៍ និងស្រុកតាំងគោក មានចំនួនសរុប ១១,៧៥០ ដុល្លារអាមេរិក។
បានមកពីសប្បុរសជនឧបត្ថម្ភដល់អ្នកធ្វើចត្តាឡីស័កនៅមូលដ្ឋានខេត្តកំពង់ធំ មូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោក៕