ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ៖ ថ្វាយសារថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រ និងសម្តេចម៉ែ បានព្រះរាជទាន៤០ម៉ឺនដុល្លារ សម្រាប់ទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩

នេះបើយោងតាម សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ និងសម្តេចម៉ែ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។

ព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ត្រូវបានលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង ប្រគល់ជូនរាជរដ្ឋាភិបាលតាមរយៈលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។

សូមបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទាន ជាព្រះរាជទ្រព្យផ្ទាល់ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីត១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលសរុបទាំង ៤លើក មានចំនួន ៣,៧០០,០០០ដុល្លារសហរដ្ឋអាមេរិក៕