មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងថា លោកនឹងរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួននៅពេលខាងមុខ ទៅតាមការចង់បានរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នេះបើតាមការចុះផ្សាយរបស់ Reuters News ។
ការប្តេជ្ញាចិត្តរបស់លោក គីម ជុងអ៊ុន នេះ ត្រូវបានធ្វើឡើងក្នុងជំនួបចរចាជាលើកទីពីរ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុង ហាណូយ ប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។
សូមបញ្ជាក់ជូនថា លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ បានចំណាយពេលពីរថ្ងៃ គឺថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នេះ ក្នុងការជួបចរចាគ្នាជាលើកទីពីរ ដោយផ្តោតសំខាន់ទៅលើការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើង ៕