(ត្បូងឃ្មុំ)៖ ដោយបានទទួលព័ត៌មានដ៏កំសត់នេះហើយ ទើបឧត្តមសេនីយ៍ឯក ឌី វិជ្ជា និង លោកស្រី ហ៊ុន ម៉ាណា បានចាត់អោយលោក ជិន ប៊ុនធឿន និង ក្រុមការងារមនុស្សធម៌នាំយកអំណោយទៅផ្តល់ជូនក្មេងកំព្រាចំនួន ០៥នាក់ ដែលសព្វថ្ងៃក្មេងៗទាំងនោះរស់នៅជាមួយជីដូនម្នាក់មានអាយុ ៥៩ឆ្នាំ ស្ថិតក្នុងភូមិកូវ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
គ្រួសារកំសត់មួយនេះ មានឪពុកញៀននឹងគ្រឿងញៀន ហើយសមត្ថកិច្ចបានចាប់ឃុំខ្លួន រីឯម្តាយបានស្លាប់ចោលកូនៗដោយ សារជំងឺសាច់ដុះក្នុងខួរក្បាលទាំងនៅវ័យក្មេង ហើយបានបន្សល់ទុកកូនៗអោយលោកយាយជរាមើលថែទាំ ។
ដោយសារកត្តាជីវភាព កូនប្រុសច្បងមានអាយុ ១៣ឆ្នាំបានចេញទៅស៊ីឈ្នួលគេនៅក្រុងភ្នំពេញបាន ប្រាក់ខែ៣៥ម៉ឺនរៀលប៉ុណ្ណោះដើម្បីយកមកចិញ្ចឹមជីដូន និងប្អូនៗ ។
ចំណែកប្អូនៗ តាំងពីម្តាយស្លាប់នោះ ក៏បានបោះការសិក្សា ដើរដាក់អង្គប់កណ្តុរតាមភ្លឺស្រែបានយកមកធ្វើម្ហូប និងលក់បានកំរ៉ៃខ្លះមកផ្គត់ផ្គង់ជីវភាពគ្រួសារ រីឯប្អូនស្រីបន្ទាប់នៅមើលថែប្អូនតូច ។
អំណោយដែលបានផ្តល់ជូនរួមមាន ០១-សំលៀកបំពាក់ថ្មី ១០សម្រាប់ ០២-សារ៉ុង ០២ ,០៣-ក្រមា ០២ ,០៤-កាតាប ០៤
០៥-សាប៊ូ ០៤ដុំតូច,០៦-ថ្នាំដុះធ្មេញ ០៤ដប,០៧-ច្រាស់ដុះធ្មេញ ០៤ដើម។
ទី០៨-ជេលលាងដៃ ០៤ដប ,០៩-កន្សែងពោះគោ ០៤,១០-បុិចក្នុងកាតាប ០៨ដើម ១១-សៀវភៅក្នុងកាតាប ០៤ក្បាល,១២-អង្ករ ១០០គីឡូ ១៣-កន្ទេល ០២ ,១៤-ខ្នើយ ០២,១៥-ម៉ុង ០២ ,១៦-ភួយ ០២ ,១៧-ពូក ០១ ,១៨-ស្ករស ០៥ គីឡូ ,១៩-ទឹកដោះគោខាប់ ០១ កេសធំ ,២០-ត្រីខ ០១កេសធំ ។
ទី២១-មី ០៥កេសតូច, ២២-តែ ១០កញ្ចប់ ២៣-ទឹកស៊ីអុីវ ០៣យួរ,២៤-វិទ្យុ ០១គ្រឿង ២៥-ឆ្នាំង ០២ ២៦-កំសៀវទឹក ០១
២៧-កាធុនទឹកដែក ០១ ២៨-សាប៊ូ ០៣ដុំធំ ,២៩-ខ្ទះឆា ០១ ។
លើសពីនេះទៀត ឧកត្តមសេនីយ៍ឯក ឌី វិជ្ជា និង លោកស្រី ហ៊ុន ម៉ាណា បានឧបត្ថម្ភថវិកាដល់លោកយាយ និងចៅៗចំនួន ៦០ម៉ឺនរៀលជារៀងរាល់ខែរហូតទៅ ។
ហើយនៅក្នុងថ្ងៃនោះដែរលោកទាំងពីរ បានជួយផ្គត់ផ្គង់ថវិកាចំនួន ១លាន ៨សែនរៀលស្មើនឹងរយៈពេល ០៣ខែ ជាការឧបត្ថម្ភសម្រាប់វគ្គដំបូង ជូនដល់លោកយាយដើម្បីចាត់ចែងការរស់នៅប្រចាំថ្ងៃ ព្រមទាំងបង្កលក្ខណៈអោយក្មួយប្រុសច្បងឈប់ទៅស៊ីឈ្នួលគេទៀត ថែមទាំងអោយក្មួយៗទាំងអស់អាចបន្តការសិក្សាទៅមុខ។