លោក ភិន សុផល អគ្គនាយកក្រុមហ៊ុន ផល ផារ៉ាដាយ បានដឹកនាំសហការីយកថវិកាចំនួន ២លានរៀល ម៉ាស ៥០០០ម៉ាស និងទឹកសុទ្ធ ៥០កេស ចូលរួមឧបត្ថម្ភដល់សាលាខេត្តកំពង់ចាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ Covid19 ។
លោក ភិន សុផល លើកឡើងថា “ថ្ងៃនេះខ្ញុំតំណាងឲ្យក្រុមហ៊ុន ផល ផារ៉ាដាយ បាន ចូលរួមមួយរាជរដ្ឋាភិបាល សូមចូលរួមប្រ យុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ទាំងអស់គ្នា ដោយអនុវត្តប្រការ ៣កុំ ៣ការពារ”។
ពិធីទទួលនេះធ្វើឡើងកាលពីថ្ងៃទី២២ខែមីនា ដោយអញ្ជើញចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ ចាម និងប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូ វីដ -១៩ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី ។
លោក អ៊ុន ចាន់ដា ក្នុងនាមប្រធានក្រុមប្រឹក្សាខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅនូវកាវិការដ៏ថ្លៃថ្លា ប្រកបដោយមនុស្សធម៌របស់បងប្អូនសបុរសជនដែលជួយឧបត្ថម្ភ ជាសម្ភារៈបង្ការជំងឺកូវីដ-១៩។
គ្រឿងឧបភោគបរិភោគ រួមនឹងថវិកាមួយចំនួន ដើម្បីជួយសម្រួលដល់ការហូបចុករបស់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័កនានា ក្នុងខេត្តកំពង់ចាម និងដើម្បីលើ ការ ងារទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ -១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឲ្យទទួលបានជោគជ័យ៕