ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៣ពាន់ដូសពីគណបក្សកុម្មុយនិស្តចិន

(ភ្នំពេញ)៖ គណបក្ស ហ្វ៊ុនស៊ិនប៉ិច ទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៣ ពាន់ដូសពីគណបក្សកុំម្មុយនិស្តចិននៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ។

សេចក្តីជូនដំណឹងរបស់ស្ថានទូតចិនបង្ហាញថា ដើម្បីបន្តលើកកម្ពស់ចំណងមិត្តភាពបន្ថែមទៀត រវាងគណបក្សកុម្មុយនិស្តចិន និងគណបក្ស នៃប្រជាជនកម្ពុជា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងវិបត្តិជំងឺកូវីដ-១៩។

ក្រុមអ្នកវិភាគនយោបាយបានលើកឡើងជាចម្ងល់ តើ FUN មានកន្លែងរៀបចំទុកដាក់ និងយន្តការ ប្រើប្រាស់ដែរឬទេ ?វាអាចនិងប្រើប្រាស់ឬរបូតចូលទីផ្សារដែលបង្កើតអោយមានភាពអាណាធិបតេយ្យវ៉ាក់សាំងនៅកម្ពុជា។

អ្នកវិភាគថា ប្រសិនបើ FUN ឆ្លាតគួរបង្វែរវ៉ាក់សាំងនេះជូនរាជរដ្ឋាភិបាលជាអ្នកគ្រប់គ្រងទៅវិញ  ព្រោះថា បច្ចុប្បន្ននេះគណ បក្សហ្វ៊ុនស៊ិន ប៉ិច មិនមានធនធានមនុស្ស ឬសមត្ថភាពក្នុងការគ្រប់គ្រងបាននៅឡើយទេ។

លើសពីមានការវិគាគថា បក្ស មួយនេះះកំពុងតែបាត់បង់កេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពយ៉ាងធ្ងន់ធ្ងរ ក្រោយការបោះឆ្នោតជាតិ ឆ្នាំ១៩៩៨ មកម្លោះ រហូតសព្វថ្ងៃនេះះ។ ដូច្នេះរឿងវ៉ាក់សាំងនេះ យល់ល្អ សហការផ្តល់ជូនរាជរដ្ឋាភិបាល  ដើម្បីចាត់ចែងនិងគ្រប់គ្រងទើបជាមធ្យោបាយល្អ កុំឲ្យរងការរិ:គន់ពីជនមួយក្តាប់តូច។

សេចក្តីជូនដំណឹងដដែល បានឱ្យដឹងថា ចំនួនវ៉ាក់សាំងនេះ នឹងបានមកពីក្នុងជំនួយវ៉ាក់សាំងកូវីដ-១៩ កញ្ចប់ទី២ ដែលប្រទេស ចិនបរិច្ចាគឱ្យទៅកម្ពុជា។

 

ដូច្នេះ សូមគណបក្សហ្វ៊ុនស៊ិនប៉ិច ចាត់តាំងបុគ្គលសម្រាប់ការទាក់ទង ហើយរៀបចំដំណើរការទទួលយកវ៉ាក់សាំង ជាមួយក្រសួងសុខាភិបាល របស់ព្រះរាជាណាចក្រកម្ពុជា»។