ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងការបរទេស​ ប្រកាសពីលទ្ធផលប្រមុខការទូតកម្ពុជា ចូលរួម ក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី៤០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ

ភ្នំពេញ៖ នៅថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលគណៈប្រតិភូកម្ពុជា ដឹកនាំដោយ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស ក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី៤០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ដល់២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូចូលរួម ក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី៤០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស៕