ភ្នំពេញ៖ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាអនុប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅកម្ពុជាឆ្នាំ២០១៩ បានថ្លែងឲ្យដឹងក្នុងកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាព និងទិសដៅសម្រាប់ដំណើរការជំរឿនឆ្នាំ២០១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុកការងារជំរឿន មន្ត្រីជំរឿនថ្នាក់ខេត្ត និងមន្ត្រីជំរឿនថ្នាក់តំបន់ ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ដល់ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធទាំងអស់ ចូរកុំគិតថាការងារជំរឿននេះជាការងារងាយស្រួលពេក ជំរឿនឆ្នាំ២០១៩លើកទីបីនេះ គឺយើងធ្វើដោយខ្លួនយើងផ្ទាល់ ថវិការបស់ជាតិយើងផ្ទាល់ គ្មានជំនាញការណាមកជួយយើងទេ តាមរយៈបទពិសោធន៍កន្លងមក យើងត្រូវប្រឹងប្រែងខ្លួនឯង ។
ការធ្វើជំរឿនប្រជាជននេះ គឺជាការងារដ៏ធំ និងមានសារៈសំខាន់បំផុត សម្រាប់ប្រទេសជាតិ ហើយជាការងារស្ថិតិពិតប្រាកដមួយ ដែលយើងទាំងអស់គ្នាត្រូវតែសម្រេចធ្វើឲ្យបានជោគជ័យ។
លោករដ្ឋមន្ត្រីឆាយ ថន សង្កត់ធ្ងន់ថា តាមរយៈការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ ៕