ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច​តេ​ជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល មាន​ថវិកា​គ្រប់គ្រាន់ សម្រាប់​បើកប្រាក់​បៀវត្សរ៍ដល់​មន្ដ្រីរាជកា​រ

សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍បែបនេះ ក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រតិភូ​គណបក្សនយោបាយ ដែលជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ នា​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងលើនេះ។

​លោក ផៃ ស៊ី​ផាន បន្តថា នៅក្នុង​វេទិកា​នេះ​ផងដែរ សម្ដេច​តេ​ជោ ក៏បាន​បង្ហាញ​នូវ​គោលជំហរ​ម៉ឺងម៉ាត់ ក្នុង​កិច្ច​ថែរក្សា​សន្ដិភាព មិន​អនុញ្ញាតឱ្យ​ជន​ណាមួយ មានឱកាស​បំផ្លាញ​សន្ដិភាព និង​ស្ថិរភាព​កម្ពុជា​បានឡើយ ហើយក៏​មិនឱ្យ​ឱកាស​ដល់​ជន​ណា អង្គការ​ណា ឬ​បរ​ទេសណា ជ្រៀតជ្រែក​ក្នុង​ភាព​កំរោល​ណាមួយ​បានឡើយ​។​

​ជាមួយនឹង​លើ​ការលើកឡើង​ខាងលើ លោក ផៃ ស៊ី​ផាន ក៏បាន​បន្តថា ជា​កិច្ច​ចាប់ផ្តើម ក្នុង​កិច្ចប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ ក្នុងការ​ពិនិត្យ​លើ​សមិទ្ធិផល នៃ​ដំណើរការ​រយៈពេល​៦​ខែ​កន្លងមកនេះ សម្ដេច​តេ​ជោ ក្រៅពី​កិច្ច​ស្វាគមន៍​ដល់​អង្គប្រជុំ ដែលមាន​ទិដ្ឋភាព​ការងារ​ជា​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ដ្រី ដោយមាន​ការតភ្ជាប់ Video Conference ទៅកាន់​ខេត្ត​ក្រុង និង​ស្ថាប័នរដ្ឋ​ដទៃទៀត សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ចែករំលែក​នូវ​ព័ត៌មាន​នៃ​ស្ថានភាព​នយោបាយ​សាកល ក៏ដូចជា ស្ថានភាព​នយោបាយ​ជាក់ស្ដែង​របស់​កម្ពុជា នៅក្រោម​ការដឹកនាំ​រប​ស់ស​ម្ដេច ដែលមាន​ឧត្តមភាព និង​ប្រសិទ្ធភាព​ក្នុង​ការធានា​នូវ​ប្រក្រតីភាព​ការងារ​រដ្ឋ ក៏ដូចជា​អធិបតេយ្យ​ជាតិ និង​អំណាច​ប្រជាពលរដ្ឋ​ក្នុង​កិច្ច​ទទួលខុសត្រូវ លើ​ជោគវាសនា​របស់ខ្លួន​។​

​ជាមួយគ្នា​នោះ លោក ផៃ ស៊ី​ផាន ក៏បាន​លើកឡើងថា កិច្ចប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អ្វីដែល​ត្រូវបាន​កត់សម្គាល់​នោះ​គឺ​៖
១/ ប្រធាន​គណបក្ស​នីមួយៗ បាន​លើកឡើងថា “​គោរព និង​ស្រឡាញ់​បញ្ញាញាណ នៃ​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​

២/ វាគ្មិន ដែលជា​ប្រធាន​គណបក្ស បានធ្វើ​សេចក្តីរាយការណ៍​យ៉ាងច្បាស់​លាស់​នូវ​បញ្ហា​នីមួយៗ និង​ភាគី​ពាក់ព័ន្ធ (​ឈ្មោះ មន្ត្រី​) និង​សំណូមពរ ក្នុង​លក្ខណៈ​សហការ និង​រួម​ដោះស្រាយ​

៣/​អង្គប្រជុំ​នេះ​ហាក់ដូចជា អង្គសមាជ​ជាតិ​រវាង​អ្នកតំណាង​ប្រជាពលរដ្ឋ ក្នុង​រូប​ភាពជា​គណបក្សនយោបាយ ជាមួយនិង​រាជរដ្ឋាភិបាល ដែលមាន​វត្តមាន អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​មន្ត្រី​ពាក់ព័ន្ធ​តាម​ក្រសួង និង​អាជ្ញាធរ​ដែនដី ក្នុង​លក្ខណៈ Video Conference៕