ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គន្លឹះដើម្បីក្លាយជាអ្នកមាន យើងត្រូវរៀនភាសាររបស់អ្នកមាន នឹងបើអាជីវកម្មខ្លួនឯង

លោក សោម សម្បត្តិ នាយកក្រុមហ៊ុនថ្នាំពណ៌ជាតិ(CAM-PAINT) បានលើកឡើងថា ដើម្បីបើកក្រុមហ៊ុនរកស៊ីទទួលបានជោគជ័យ និងការសម្រេចចិត្តរហ័ស គឺមិនត្រូវឲ្យមានរចនាសម្ព័ន្ធច្រើនថ្នាក់ពេកទេ ដូចជាការិយាល័យច្រើននៅក្នុងក្រុមហ៊ុន កាលណាក្រុមហ៊ុនសម្រេចលឿន ធ្វើការក៏បានលឿន។

ប្រសិនបើយើងនៅរវល់រងចាំការសម្រេចចិត្តរបស់ប្រធានក្រុមហ៊ុនគ្រប់រឿងវាធ្វើឲ្យការងារមានការរាំងស្ទះ និងជួបវិបត្តិការសម្រេចិត្តតែម្ដង។ គោលការណ៍ក្នុងការគ្រប់គ្រងអាជីវកម្មមានពីរធំៗគឺ៖ ការសម្រេចិត្ត និងការកសាងទំនាក់ទំនង ជាក់ស្ដែងអាជីវកម្មនៅកម្ពុជាបច្ចុប្បន្នមួយចំនួនគឺមានបញ្ហាប្រឈមត្រង់ពីរចំណុចនេះតែម្ដងគឺការសម្រេចចិត្តយឺត មួយទៀតប្រធានក្រុមហ៊ុនរវល់ច្រើនពេកមិនមានពេលធ្វើការទំនាក់ទំនងជាមួយបុគ្គលិករបស់ខ្លួន និងប្រគល់សិទ្ធិក្នុងការសម្រេចចិត្តមួយចំនួន ទៅបុគ្គលិករបស់ខ្លួន។

លោកសោម សម្បត្តិ បានបញ្ជាក់ថា បញ្ហាដែលកើតឡើង ធ្វើឲ្យក្រុមហ៊ុន ជួបវិបត្តិក្នុងការសម្រេចចិត្ត ដោយសារយើងខ្វះព័ត៌មាន និងខ្វះការទំនាក់ទំនង អ្វីដែលសំខាន់គឺការសម្រេចិត្តឲ្យនបានលឿន ហើយអ្វីដែលការសម្រេចចិត្តបានត្រឹមត្រូវ លុះត្រាតែយើងមានទំនាកទំនងល្អ ប្រសិនបើយើងមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើការទំនាក់ទំនង និងព័ត៌មានត្រឹមត្រូវ តើយើងត្រូវធ្វើការសម្រេចដូចម្ដេច អញ្ជឹងមានពេលខ្លះយើងទទួលបានព័ត៌មានពីគេហើយចាំគិតមើលសិន ។ យើងជាអ្នកដឹកនាំអាជីវកម្ម យើងគួរធ្វើរឿងពីរនេះឲ្យធំ ហើយកិច្ចការបច្ចេកទេសទុកបុគ្គលិកជំនាញបច្ចេកទេជាអ្នកធ្វើ។

ការគ្រប់គ្រងវាសនារបស់យើងគឺត្រូវរកគំនិតល្អ នឹងត្រូវខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានច្រើន ស្វែងយល់ឲ្យបានច្រើន ចូលរួមសិក្ខាសាលា វគ្គបណ្ដុះបណ្ដាល ចូលរួមវេទិការសួរដេញដោល តាមដានព័ត៌មានតាមទូរទស្សន៍ និងតាមបណ្ដាញសារព័ត៌មានសង្គមផ្សេងៗទៀត ហើយព័ត៌មានណាល្អយើងយកទៅធ្វើទៅសកម្មភាព ហើយសកម្មភាពទទួលលទ្ធផលក៏ល្អដែរ ហើយកាលណាទទួលបានលទ្ធផលល្អធ្វើយើងធ្វើហើយធ្វើទៀត ធ្វើឲ្យយើងមានទម្លាប់ល្អយូរៗទៅវាផ្សព្វផ្សាយអំពីចរិកកូននេះល្អ ម្នាក់នេះល្អណាស់ បងនេះល្អណាស់ ប្អូននេះល្អណាស់ ហើយមនុស្សល្អជាទូទៅនឹងមានវាសនាកើតមានចំពោះគាត់ហើយ។

លោកនាយកសោម សម្បត្តិ បានពន្យល់ថា  ឃើញអ្នកធំ ឃើញអ្នកមាន ឃើញអ្នកប្រាជ្ញ យើងត្រូវគិតថា អ្វីដែលយើងឃើញគឺ អ្វីដែលយើងមិនដឹងហេតុអ្វីពួកគេបានមកអញ្ជឹងបាន អញ្ជឹងយើងត្រូវទៅរកហេតុផល និងឧបសគ្គរបស់ទាំងអស់នេះបានឆ្លងកាត់វា តើគេចាប់វាដោយរបៀបម៉េច? ហើយសំណួរដែលយើងសួរខ្លួនយើងវិញ គេចាប់ផ្ដើអញ្ចឹងកាល១០ឆ្នាំមុន គេចាប់ផ្ដើមអញ្ចឹងកាល១៥ឆ្នាំ គេចាប់ផ្ដើមអញ្ចឹងកាល២០ឆ្នាំមុន តើយើងរាល់ថ្ងៃនឹងបានលក្ខណះចាប់ផ្ដើមពីពេលឥឡូវនេះ សម្រាប់១០ឆ្នាំទៀត សម្រាប់១៥ឆ្នាំទៀត សម្រាប់២០ឆ្នាំទៀត។ ជាពិសេសចំពោះយុវជននៅក្នុងពេលបច្ចុប្បន្ននេះច្រើនអន្ទះសារណាស់ឲ្យតែថាចាំ៥ឆ្នាំទៀតយូរណាស់ ១០ឆ្នាំទៀតយូរណាស់ ២០ឆ្នាំទៀតយូរណាស់ តែបើ៣០ឆ្នាំទៀតងាប់ក៏បានដែរយូរពេក។ ប៉ុន្តែយើងមើលអ្នកជោគជ័យសព្វថ្ងៃមិនមែនអ្នកដែលមានអាយុ២០ទៅ ៣០ ឆ្នាំដែលក្លាយជាសេដ្ឋីនោះទេ ៕