ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ត្រាំ និងលោក គីម បរាជ័យក្នុងជំនួបចរចាលើកទីពីរនៅប្រទេសវៀតណាម

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទទួលបរាជ័យទាំងស្រុងក្នុងជំនួបចរចាជាលើកទីពីរ នៅទីក្រុង ហាណូយ ប្រទេសវៀតណាម ។

លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ មិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយទេ ហើយមេដឹកនាំទាំងពីរ ក៏មិនបានចេញនូវសចក្តីប្រកាសរួមមួយដែរ ដោយសារតែជំនួបនេះ គ្មានលទ្ធផលវិជ្ជមានដែលត្រូវយកទៅប្រកាស ។

លោក ត្រាំ បានចាកចេញពីប្រទេសវៀតណាម នៅម៉ោងជិត៤រសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ នេះ ហើយលោក គីម ជុងអ៊ុន អាចនឹងចាកចេញពីវៀតណាមនៅថ្ងៃសៅរ៍ ទី២ខែមីនាខាងមុខនេះ ដោយមេដឹកនាំទាំងពីរ មិនមានអ្វីយកតាមខ្លួនដែលកើតចេញពីជំនួបចរចារទាំងពីរថ្ងៃនៅប្រទេសវៀតណាមនេះទេ ៕