ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចុះអប់រំផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋានឱ្យយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅស្រុកព្រៃឈរ 

 

កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១  លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចុះជួយឃុំជ្រៃវៀន ឃុំមៀន និងឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានអប់រំផ្សព្វ ផ្សាយដល់អាជ្ញាធរមូលដ្ឋានឱ្យយកចិត្តទុកដាក់ក្នុងការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមគោលការណ៍ណែនាំក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាល នៃវិធានការ “៣ការពារ ៣កុំ” ។

ក្នុងឱកាសនោះ លោក ផាន អូន បានចូលរួមកម្មវិធីសែនសុំសេចក្តីសុខក្នុងការចាប់ផ្តើមការសាងសង់អគារស្នាក់ការបក្សឃុំជ្រៃវៀន ដែលចំណាយថវិកា៥,០០០ ដុល្លារ និងបានបន្តចូលរួមវិធីសែនសុំសេចក្តីសុខក្នុងការចាប់ផ្តើមការសាងសង់អគារបឋមសិក្សាខ្លែងពណ៌  ដែលត្រូវចំណាយថវិកា២០០០ដុល្លារ ព្រមទាំងមានការចូលរួមផងដែរពីសំណាក់លោក លោកស្រី ជាសមាជិក សមាជិកា គណបក្សមូលដ្ឋានឃុំជ្រៃវៀន ។

ក្រុមការងារ បានចុះពិនិត្យ និងធ្វើបច្ចុប្បន្នភាពលើការស្នើសុំដីសម្រាប់សាងសង់អគារស្នាក់ការបក្សនៅឃុំមៀន ដោយបានណែនាំឱ្យគណបក្សឃុំបន្តតាមដានការងារតាមដានឯកសារ និងការចាក់ដីបំពេញបន្ថែម ដើម្បីក្រុមការងារពិនិត្យលទ្ធភាពសាងសង់នាពេលខាងមុខ។

ក្រុមការងារ បានចូលរួមពិនិត្យអគារពុទ្ធិកបឋមសិក្សានៅវត្តជោតនរាមគរ ដែលត្រូវបានជ្រើសរើសជាមណ្ឌលចត្តាឡីស័ក ៕