រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន បានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានខិតខំស្វះស្វែងរកវ៉ាក់សាំងចាក់ជូនដល់ប្រជាពលរដ្ឋគ្រប់រូបដោយមិនគិតថ្លៃ។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ខាងលើ ខណ:ដែលអ្នកម្តាយរបស់លោកឆ្នាំនេះ មានអាយុ៩៣ឆ្នាំ គាត់បានមកចាក់វ៉ាក់សាំងប្រឆាំងកូវីដ19លើកទី១រួចហើយកាលពីថ្ងៃទី២៥/៣/២០២១ នៅមណ្ឌលសុខភាពទួលគោក រាជធានីភ្នំពេញ។
រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន មានប្រសាសន៍ថា” មកដល់ពេលនេះម្តាយខ្ញុំគាត់មានសុខភាពធម្មតាមិនមានផលរំខានអ្វីគួរអោយកត់សម្គាល់ទេ។ គាត់សប្បាយចិត្តណាស់។សូមអរគុណដល់ក្រុមគ្រូពេទ្យ ក្រុមការងារ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ផ្តល់សេវាចាក់វ៉ាក់សាំងបានយ៉ាងល្អប្រសើរ “។
រដ្ឋលេខាធិការបន្ថែមថា” ទោះបីជាម្តាយខ្ញុំបានចាក់ថ្នាំបង្ការរួចហើយក្តី ក៏យើងខ្ញុំនៅតែមានការប្រុងប្រយ័ត្នចំពោះគាត់ជានិច្ច”។
សូមអំពាវនាវអោយបងប្អូនយើងទៅទទួលចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត និងចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីឌ ដ៏កាចសាហាវនេះទាំងអស់គ្នាដើម្បីខ្លួនឯង គ្រួសារខ្លួនឯង និងសង្គមជាតិយើង ជាពិសេសត្រូវគោរពតាមគោលការណ៍បីការពារ និងបីកុំ អោយបានខ្ជាប់ខ្ជួន។
សូមអរគុណសន្តិភាព