សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំជាមួយប្រតិភូគណបក្សនយោបាយ ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងលើនេះ។
លោក ផៃ ស៊ីផាន បន្តថា នៅក្នុងវេទិកានេះផងដែរ សម្ដេចតេជោ ក៏បានបង្ហាញនូវគោលជំហរម៉ឺងម៉ាត់ ក្នុងកិច្ចថែរក្សាសន្ដិភាព មិនអនុញ្ញាតឱ្យជនណាមួយ មានឱកាសបំផ្លាញសន្ដិភាព និងស្ថិរភាពកម្ពុជាបានឡើយ ហើយក៏មិនឱ្យឱកាសដល់ជនណា អង្គការណា ឬបរទេសណា ជ្រៀតជ្រែកក្នុងភាពកំរោលណាមួយបានឡើយ។
ជាមួយនឹងលើការលើកឡើងខាងលើ លោក ផៃ ស៊ីផាន ក៏បានបន្តថា ជាកិច្ចចាប់ផ្តើម ក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ក្នុងការពិនិត្យលើសមិទ្ធិផល នៃដំណើរការរយៈពេល៦ខែកន្លងមកនេះ សម្ដេចតេជោ ក្រៅពីកិច្ចស្វាគមន៍ដល់អង្គប្រជុំ ដែលមានទិដ្ឋភាពការងារជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដោយមានការតភ្ជាប់ Video Conference ទៅកាន់ខេត្តក្រុង និងស្ថាប័នរដ្ឋដទៃទៀត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចែករំលែកនូវព័ត៌មាននៃស្ថានភាពនយោបាយសាកល ក៏ដូចជា ស្ថានភាពនយោបាយជាក់ស្ដែងរបស់កម្ពុជា នៅក្រោមការដឹកនាំរបស់សម្ដេច ដែលមានឧត្តមភាព និងប្រសិទ្ធភាពក្នុងការធានានូវប្រក្រតីភាពការងាររដ្ឋ ក៏ដូចជាអធិបតេយ្យជាតិ និងអំណាចប្រជាពលរដ្ឋក្នុងកិច្ចទទួលខុសត្រូវ លើជោគវាសនារបស់ខ្លួន។
ជាមួយគ្នានោះ លោក ផៃ ស៊ីផាន ក៏បានលើកឡើងថា កិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អ្វីដែលត្រូវបានកត់សម្គាល់នោះគឺ៖
១/ ប្រធានគណបក្សនីមួយៗ បានលើកឡើងថា “គោរព និងស្រឡាញ់បញ្ញាញាណ នៃការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
២/ វាគ្មិន ដែលជាប្រធានគណបក្ស បានធ្វើសេចក្តីរាយការណ៍យ៉ាងច្បាស់លាស់នូវបញ្ហានីមួយៗ និងភាគីពាក់ព័ន្ធ (ឈ្មោះ មន្ត្រី) និងសំណូមពរ ក្នុងលក្ខណៈសហការ និងរួមដោះស្រាយ
៣/អង្គប្រជុំនេះហាក់ដូចជា អង្គសមាជជាតិរវាងអ្នកតំណាងប្រជាពលរដ្ឋ ក្នុងរូបភាពជាគណបក្សនយោបាយ ជាមួយនិងរាជរដ្ឋាភិបាល ដែលមានវត្តមាន អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងមន្ត្រីពាក់ព័ន្ធតាមក្រសួង និងអាជ្ញាធរដែនដី ក្នុងលក្ខណៈ Video Conference៕