នៅពេលដែលពិភពលោក បានជួបសត្រូវឥតស្រមោល គ្មានអ្វីដែលអាចទប់ស្កាត់វាបានឡើយ។ ការសម្លាប់មនុស្សដ៏ព្រៃផ្សៃ ផ្តាច់មនោសញ្ចេតនា ចាប់តាំងពីឈឺរហូតដល់ស្លាប់ ត្រូវបាននៅឯកោជាទីបំផុត រហូតដល់ទីបញ្ចុះ និងបូជា។ល។
អ្វីដែលមនុស្សលើពិភពលោករំពឹងនោះពុំមែនជាអាវុធទំនើប នុយក្លេអែ មីស៊ីល ឬយន្តហោះបំបាំងកាយនោះទេ ព្រោះរបស់ទាំងនោះ គឺជាដែកអេតចាយគ្មានប្រយោជន៍សម្រាប់តតាំងជាមួយសត្រូវឥតស្រមោលនោះបានឡើយ។
- តើអ្វីជាក្តីសង្ឃឹមរបស់មនុស្សលើភពផែនដី?
មនុស្សលើភពផែនដីរំពឹងលើវ៉ាក់សាំងតែម្យ៉ាងគត់ ដែលអាចទប់ទល់ជាមួយសត្រូវឥតស្រមោលនោះបាន ។
អ្នកវិទ្យាសាស្រ្ដផលិតវ៉ាក់សាំងចាប់ផ្តើមស្រាវជ្រាវ រីឯប្រទេសអ្នកមានក៏ចាប់កក់ លុយដ៏ច្រើនសន្ធឹកសន្ធាប់ ដោយមិនទាន់មានវ៉ាក់សាំងលេចចេញរូបរាងផង។
ដើម្បីធានាសមភាពនៃការបែងចែកវ៉ាក់សាំង យន្តការកូវ៉ាក់ក៏បានបង្កើតឡើង ដោយអង្គការសុខភាពពិភពលោកក្នុងន័យប្រមូលផ្តុំវ៉ាក់សាំង និងបែងចែកវ៉ាក់សាំងដោយសមធម៌។
- យន្តការកូវ៉ាក់ប្រែអស់សង្ឃឹម ក្រោយពេលវ៉ាក់សាំងបង្កើតចេញជារូបរាង ប្រទេសអ្នកមាន ប្រមូលទិញគ្មានសល់ ហើយតំបន់ខ្លះ ដូចជាសហគមន៍ អឺរ៉ុបកំពុងតែរឹតត្បិត និងមានការបែកបាក់គ្នាចំពោះវ៉ាក់សាំង។ រីឯសហរដ្ឋអាមេរិកដែលជាបងធំពិភពលោកមិនបានបញ្ចេញវ៉ាក់សាំង សូម្បីតែ១តំណក់ចេញមកក្រៅ។
កូវ៉ាក់ និងអង្គការសុខភាពពិភពលោកបានត្រឹមអំពាវនាវ និងបានប្រើពាក្យសម្តីធ្ងន់ៗបែបការទូតទៅកាន់ប្រទេសអ្នកមាន។
សូមបញ្ជាក់ថា យន្តការកូវ៉ាក់មកដល់ពេលនេះ ទើបតែទទួលបានវ៉ាក់សាំង ៣១លានដូសសម្រាប់ប្រទេស៥២ លើសកលលោកពុំស្មើរនិងប្រទេសអង់គ្លេស ដែលចាក់អោយប្រជាជនគេ លើសពី ៦០លានដូសរួចទៅហើយ។វ៉ាក់សាំងចិនដើរតួនាទីដ៏សំខាន់ ស្របពេលដែលមហាអំណាចចាស់ មិនបានបញ្ចេញវ៉ាក់សាំង សូម្បីតែមួយតំណក់ទៅអោយកូវ៉ាក់ និងប្រទេសក្រីក្រ មហាអំណាចថ្មី(ចិនប្រជាមានិត)បានបញ្ចេញវ៉ាក់សាំងជាច្រើនរយលានដូសទៅកាន់ពិភពលោកក្នុងនោះមានវ៉ាក់សាំង Sinopham & Sinovac ស្រាប់តែឆ្កែកាចបងធំចាប់ផ្តើមព្រុសអំពីគុណភាពវ៉ាក់សាំងរបស់ចិន ជាក់ស្តែងនៅកម្ពុជា ក្រុមឆ្កែកាច ឬក្រុមវិញ្ញាណបិសាច បានផ្សព្វផ្សាយ បំភ្លៃ បំផ្លើស តាមបែបឆ្កួតលីលា ថា កម្ពុជាយកប្រជាជនខ្មែរទៅពិសោធវ៉ាក់សាំងចិនដូចជាសត្វកណ្តុរ និងទន្សាយ …។ល។
មិនតែប៉ុណ្ណោះ ពួកគេរួមទាំងវិទ្យុរបស់ពួកគេ បានឃោសនាកុំឲ្យប្រជាជនកម្ពុជាទៅទទួលវ៉ាក់សាំងរបស់ប្រទេសចិន។
- កម្ពុជាមានវ៉ាកសាំងក្នុងដៃហើយ
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៣លានដូសហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ ក្នុងនោះ ១.៣លានដូស ជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលចិន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា, ១.៥លានដូស ជាវ៉ាក់សាំង ដែលកម្ពុជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់របស់ចិន ក្នុងតម្លៃ ១៥លានដុល្លារ, និង ៣២៤,០០០ដូស ជាជំនួយរបស់ កូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។
- ការភូតកុហកអស់តម្លៃ
ក្រុមវិញ្ញាណបិសាចគ្មានតម្លៃសម្រាប់ប្រជាជនកម្ពុជាទៀតឡើយ ដោយប្រជាជនយើងបានយល់យ៉ាងច្បាស់អំពីតម្លៃនៃជីវិត និងការខិតខំរបស់រាជរដ្ឋាភិបាលដែលដឹកនាំសម្តេចតេជោ ហ៊ុនសែន មហាបុរសរដ្ឋដ៏ឆ្នើម ប្រជាជនកម្ពុជាសម្រុកទៅទទួលវ៉ាក់សាំងដោយស្ម័គ្រចិត្ត លើសពីការរំពឹងទុក។
គិតត្រឹមថ្ងៃទី០៥ ខែមេសា ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេសសរុបចំនួន ៦៣៥,២៤៤នាក់។
* ក្រសួងសុខាភិបាល ចាក់បានចំនួន ៤៦៤,៨៤៤នាក់
* ក្រសួងការពារជាតិ ចាក់បានចំនួន ១៧០,៤០០នាក់
យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន បានប្រាប់អំពីមហិច្ឆតារកវ៉ាក់សាំង ៣ច្រកគឺ៖
1-ច្រកយន្តការកូវ៉ាក់។
2-ច្រកយន្តការទ្វេរភាគី។
3-ច្រកចរចារដោយផ្ទាល់ទិញពីមន្ទីរពិសោធន៍។
ដើម្បីចាក់ជូនប្រជាជនរង្វង់១០លាន ទៅ១៣លាននាក់។
ដោយ ជា ច័ន្ទបរិបូរណ៌