ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា បរិច្ចាគទឹកបរិសុទ្ធកម្ពុជា ដល់មន្ទីរពេទ្យ​បង្អែក​ ស្រុកអង្គស្នួល ដើម្បីចូលរួមប្រយុទ្ធ​ប្រឆាំង​​ ជំងឺកូវីដ​-១៩

facebook sharing button
twitter sharing button
email sharing button
កណ្តាល៖ ក្រុមហ៊ុនស្រាបៀរ កម្ពុជា  បានបរិច្ចាគ​ទឹកបរិសុទ្ធ កម្ពុជា ចំនួន​១០០​កេស ជូន​ដល់មន្ទីរ​ពេទ្យ​បង្អែកអង្គស្នួល ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី​​៦​ ខែ​មេសា ឆ្នាំ​២០២១​ ដើម្បីចូលរួមជាមួយមន្ទីរ​ពេទ្យ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ​-១៩។
លោកស្រី គង់ កុសល​ នាយិកាទីផ្សារ ខ្មែរ ប៊ែវើរីជីស បានថ្លែងថា យុទ្ធនាការ ទឹកចិត្តកម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលធ្វើការបរិច្ចាគ​ទឹក​បរិសុទ្ធ កម្ពុជា​ គឺ​ដើម្បី​​ចូលរួម​សម្រួល​ ដល់​ការ​លំបាក​របស់​​ក្រុម​គ្រូពេទ្យ​ ដែល​កំពុង​បំពេញ​​បេសក កម្ម​ យ៉ាង​សកម្ម​ក្នុង​ការ​​ ទប់ស្កាត់ការរាលដាល នៃវីរុស​កូវីដ-១៩។
លោកស្រី​​បន្ថែមថា ការបរិច្ចាគនាពេលនេះ នឹងផ្តល់ជាកម្លាំងចិត្ត ដល់ក្រុមគ្រូពេទ្យ ដើម្បី​តស៊ូតតាំងក្នុងសមរភូមិ ប្រយុទ្ធប្រឆាំងជំងឺកូវីដ​-១៩។

លោក វេជ្ជបណ្ឌិត លី សុវណ្ណា ប្រធានមន្ទីរ​ពេទ្យបង្អែក អង្គស្នួល ក៏បានប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែល​បានជួយសម្រាល ការលំបាករបស់ក្រុមគ្រូពេទ្យ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ​ខ្មែរ ​ប៊ែ​វើ​រី​ជី​ស ជា​ក្រុមហ៊ុន​ផលិត​​ស្រាបៀរ កម្ពុជា ស្រាបៀរ គូដូ ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និង​ទឹក​បរិសុទ្ធ កម្ពុជា ដែល​សុទ្ធ​​តែជាផលិតផល ទទួល​បាន​ការ​គាំទ្រនៅលើ​ទីផ្សារខ្លាំងនៅកម្ពុជា៕