ភ្នំពេញ៖ បុរសជនជាតិខ្មែរចំនួន ០២នាក់ អាយុ ៦៨ឆ្នាំ និងអាយុ ៤៩ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យហ្លួងម៉ែ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ។ នេះយោងតាមសេចក្តីប្រកាសព័ត៍មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែមេសានេះ បានឲ្យដឹងថា បុរសទាំ០២នាក់ រស់នៅភូមិទ្រា៣ និងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។