ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែង ឈ្មោះ ភឿង ភីរៈ ជាសន្តិសុខ យាមនៅធនាគារ ABA ពាក់ព័ន្ធការបាញ់សម្លាប់បុរសម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗ នៅស្ពានអាកាសផ្សារដីហុយ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ នៅល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នេះ ។
នេះយោងតាមសេចក្តីប្រកាសព័ត៍មាន របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីបានសាកសួរលើឈ្មោះ ភឿង ភីរៈ និងបាន ពិនិត្យភស្តុតាងវីដេអូ និងឯកសារពាក់ព័ន្ធនានាក្នុងសំណុំរឿង ព្រះរាជអាជ្ញាបាន ដោះលែងឈ្មោះ ភឿង ភីរៈ ឲ្យមានសេរីភាព ហើយបន្តការស៊ើបអង្កេតលើករណីនេះ បន្តទៀត ៕