ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈថ្លែងអំអរគុណដល់ អ្នកឧកញ៉ា  គិត ម៉េង និងភរិយា ម៉ៅ ចំណាន ដែលបានឧបត្ថម្ភថវិកាចំនួន ៦០លានរៀលចូលរួមការងារប្រយុទ្ធប្រឆាំងនិងជំងឺកូ វីដ១៩ ជូនបងប្អូនកម្មករនិយោជិត

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈរដ្ឋលេខាធិការ និងជាប្រធានអនុគណកម្មការ  ហេង សួរ  បានថ្លែងអំអរគុណដល់ អ្នកឧកញ៉ា  គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារឯក ទេស វីង និងភរិយា ម៉ៅ ចំណាន ដែលបានឧបត្ថម្ភថវិកាចំនួន ៦០លានរៀល ដើម្បីចូលរួមការងារប្រយុទ្ធប្រឆាំងនិងជំងឺកូ វីដ១៩ ជូនបងប្អូនកម្មករនិយោជិត។

រដ្ឋលេខាធិការ  ហេង សួរ បញ្ជាក់ក្នុងលិខិតនោះថា”ជាថ្មីម្តងទៀត  ខ្ញុំសូមសម្តែងនូវកាកោតសរសើរទឹកចិត្ត ដោយស្មោះចំពោះទឹកចិត្តដ៏សប្បុរសធម៌ និងមនសិការស្នេហាជាតិរបស់ អ្នកឧកឧកញ៉ា និងលោកជំទាវ ដែលតែងតែជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាលគ្រប់កាលទេស:និងទាន់ពេលវេលា”។

សម្រាប់អ្នកឧកញ៉ា  គិត ម៉េង បានថ្លែងថា” ខ្ញុំសូមសម្តែងការគាំ ទ្រយ៉ាងពេញទំហឹង និងកោតសរសើរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ សម្រាប់កម្មករ និយោជិត។ខ្ញុំ និងភរិយាខ្ញុំ ចំណាន ពិតជាមានកិត្តិយសដែលបានបរិច្ចាគថវិកា៦០លាន រៀល សម្រាប់យុទ្ធនាការដ៏មានអត្ថន័យនេះ”។

អ្នកឧកឧកញ៉ាលើកឡើងថា យើងទាំងពីរ មានសេចក្តីសោមនស្សក្រៃលែងដែលបានបំពេញភារកិច្ចរួមចំណែកដល់ផែនការនៃការចាក់ថ្នាំបង្ការកូវីដ-១៩ របស់រាជរដ្ឋាភិបាលនិងចូលរួមរក្សាប្រទេ សកម្ពុជាយើងឲ្យរួចផុតពីជំងឺរាតត្បាតនេះ។

អ្នកមានបន្ថែមថា”យើងខ្ញុំសង្ឃឹមថា ថវិកាស្ដួចស្ដើងនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជាតិយើង ក្នុងការផ្ដល់វ៉ាក់សាំងបង្ការដល់បងប្អូនកម្មករ និយោជិតរោងចក្រ ដែលជាក្រុមប្រឈមខ្លាំងនឹងការចម្លង ដើម្បីការពារពួកគាត់ឲ្យមានសុវត្ថិភាព ខណៈពេលដែលប្រទេសកម្ពុជាយើងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឆ្ពោះទៅរកការបញ្ចប់នូវជំងឺរាតត្បាតដ៏សាហាវនេះ”។