ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លីលីហ្វូតគ្រុប និងបុត្រា បុត្រី ព្រមទាំងសហការី សូមគោរព ជូន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាទីគោរពដ៏ខ្ពង់ ខ្ពស់បំផុត ក្នុងឱកាសដ៏មហាន ក្ខត្ដឫក្សនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២១ ។
ឧកញ៉ាបានផ្ញើសារថា”នាងខ្ញុំ និងក្រុមគ្រួសារ សូមលំឱនកាយគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្ដេចតេ ជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសូមបានប្រកបនូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាពតរៀងទៅ”។
ជាពិសេសស្ថិតក្នុងស្ថានភាពនៃការរីករាលដាល ជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍ឆ្លងសហគមន៍២០ កុម្ភៈ សម្តេចតេជោគឺ ជាប្រមុខដ៏ឆ្នើម បានខិតខំបំពេញតួនាទី ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ដោយបានយកចិត្តទុកដាក់ចំពោះស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សុវត្ថិភាព និងសុខុមាលភាពប្រជាជន។
ក្នុងឱកាសឆ្នាំថ្មីនេះ សូមលើកហត្ថប្រណ ម្យបួងសួងដល់តេជបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ សូមជួយអភិបាលគ្រងរក្សាប្រោះព្រំប្រសិទ្ធពរ បវរមហាប្រសើរ ជូន សម្ដេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាទីគោរពដ៏ខ្ពង់ខ្ពស់ ព្រមទាំង បុត្រា បុត្រី បុត្រប្រសារ និង ចៅៗ ជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។